ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កម្មវិធីដាំកូនឈើ ១៥០០ដើម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរ ចុះពិនិត្យសកម្មភាព ប្រមូលទិញស្រូវស្តុកទុក...
ភ្នំពេញ៖ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានគាំទ្រសំណើរបស់កម្ពុជា ក្នុងការអញ្ជើញស្ថាប័នហិរញ្ញវត្ថុ ដូចជាADB ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងវៀងច័ន្ទ ក្នុងខែកញ្ញា ខាងមុខ ។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអរគុណចំពោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្ដាកោះ ឱ្យផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ដោយសារកត្តាអាកាសធាតុ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា “មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង – ស្ថានភាពបែបនេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ...
កំពង់ចាម៖ លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រោយពីក្រុមការងារធ្វើការផ្ទៀងផ្ទាត់ពី ស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលល្អប្រសើរ ពោលគឺឈានដល់ការប្រកាសខេត្តកំពង់ចាម ជាខេត្តODF ហើយនឹងគម្រោងប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។ លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នាឱកាសអញ្ចើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ ការបន្ទោបងពាសវាល...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ចាប់តាំងពីដាក់ចេញយុទ្ធនាការ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញ មានភាពមិនប្រក្រតីណាមួយនៅឡើយ ពាក់ព័ន្ធនឹងចំណាត់ការ លើសំណុំរឿងគ្រឿងញៀន ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក លោក ជិន ម៉ាលីន។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤លោក...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា លោក Wang Wenbin បានប្រកាសដាក់បញ្ចូល សួនរុក្ខជាតិអង្គរ ទៅក្នុងបញ្ជីទិសដៅ ទេសចរណ៍ខ្លួនឯង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឯកអគ្គរដ្ឋទូតចិន នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា «សូមចូលរួមអបអរសាទរ ចំពោះ សួនរុក្ខជាតិអង្គរ ក្នុងប្រទេសកម្ពុជា ទទួលបានពាន...
ភ្នំពេញ៖ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការដុតកម្ទេចខួរជ្រូកចំនួន ១០០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ និងវេចខ្ចប់មិនត្រូវស្តង់ដារបច្ចេកទេស នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងទៀតថា ខួរជ្រូកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ៕
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នាពេលថ្មីៗនេះ បានធ្វើការណែនាំនូវគោលការណ៍ ៤ចំណុចសំខាន់ៗ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គម ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។ គោលការណ៍ទាំង៤ចំណុច ដែលលោក ទេព អស្នារិទ្ធ ធ្វើការណែនាំនោះ រួមមាន៖ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ,...
ភ្នំពេញ៖ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយវៀតណាម បានសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍ ដ៏ជឿនលឿននិងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ក្នុងជំនួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែកក្កដា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមFirst Global Team Cambodia ចំនួន១០រូបដែលដឹកនាំដោយនិស្សិតញ៉េប បុញ្ញឫទ្ធិ។ ជាការសំណេះសំណាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមយុវសិស្សដែលលើកឡើងពីសារបាននៃការចូលរួមប្រកួតរ៉ូបូតកម្រិតអន្តរជាតិ លោករដ្ឋមន្ត្រី បានស្ញើចសរសើរ និងថែមទាំងលើកទឹកចិត្តយុវសិស្សរបស់កម្ពុជាដែលត្រឹមជាសិស្សវិទ្យាល័យឱ្យបន្តចូលរួមការប្រកួតប្រជែងរូបូតកម្រិតពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសក្រិកក្នុងទឹកដីអឺរ៉ុប។...