ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
តាកែវ៖ ជីសរីរាង្គព្រៃស្នួល ដែលជាប្រភេទជីទឹក សម្រាប់ប្រើប្រាស់ទៅលើដំណាំបន្លែផ្លែឈើគ្រប់ប្រភេទ ជាពិសេសលើដំណាំស្រូវ ពោត ដំឡូង សណ្ដែក។ល។ ត្រូវទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋតំណាងឱ្យសហគមន៍តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាសក្រុមការងារនៃសហគមន៍តាំងក្រសាំង ដឹកនាំដោយ លោក ហ៊ុន ប៊ុនរ៉ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ និងមានការចូលរួមពីតំណាងប្រជាពលរដ្ឋមកពីភូមិចំនួន៦ (ចំបក់កន្ទ្រាញ...
ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានគូសបញ្ជាក់ជាថ្មី នូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាព នៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ។ ការប្ដេជ្ញារបស់ភាគីកម្ពុជា-រុស្ស៊ី ធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃ១១ កក្កដា។ ដោយផ្អែកលើមូលដ្ឋានគ្រឹះ...
ភ្នំពេញ៖ សិក្ខាកាមមកពីគ្រួសារខ្វះខាត ដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាល ឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃទៀត ឱ្យមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុប្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះ បានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ...
ភ្នំពេញ៖ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី១២ កក្កដា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ (១២-១៣ កក្កដា) ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាមនឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានធ្វើការប្ដេជ្ញាចិត្ត និងដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបក្រុមក្មេងទំនើង បងតូច បងធំ ដែលតែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងខេត្ត និងតាមមូលដ្ឋាននានា ចេញឲ្យអស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់ អភិបាលខេត្តតាកែវថ្មី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី១១ កក្កដា ។...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិត ជាង៩សែននាក់ កំពុងទទួលបានទីផ្សារការងារ ក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា ចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងការងារ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ ក្នុងដំណើរការ នៃកិច្ចប្រជុំបូកសរុបនេះ តំណាងនៃនាយកដ្ឋាន អង្គភាព...
ភ្នំពេញ ៖ សហភាពសហជីព រក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន៧ ដែលមានកម្មករជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីសង់ត្រាល់ លោកឃុន ថារ៉ូ និងគូកន បន្ថែមទៀតពីបទញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ តាមក្រមព្រហ្មទណ្ឌ មាត្រា៤៩៤, ៤៩៦ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ហង្ស...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញខាងផ្នែកកសិកម្ម បានអះអាងដូចគ្នាថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់បរទេសកំពុងមានសន្ទុះយ៉ាងខ្លាំង ដោយត្រឹមតែរយៈពេល ៦ខែឆ្នាំ២០២៤ប៉ុណ្ណោះ ការនាំចេញមានទំហំទឹកប្រាក់ប្រមាណជា១ពាន់លានដុល្លារ ក្នុងចំណោមផលិតផល កសិកផលរបស់កម្ពុជា នាំចេញប្រមាណជា៥៧% ។ គិតត្រឹម៦ខែដំបូងនៃឆ្នាំ២០២៤ បរិមាណនាំចេញកសិផលពីកម្ពុជា កើនឡើង៥៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ភាគច្រើន ដោយសារកំណើន នៃការនាំចេញដំឡូងមី គ្រាប់ស្វាយចន្ទី និងស្រូវ ។...