កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។ ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖ រថយន្តទី១ ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក...
រយៈកាលកន្លងមក គេតែងឃើញ កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការហ្វឹកហាត់ជាប្រចាំ មិនថាកាយសម្បទា ក្បាច់គុណ និងយុទ្ធវិធីក្នុងការប្រតិបត្តិការផ្សេងៗ ដែលមានលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ជាអ្នកដឹកនាំកម្មវិធីហ្វឹកហាត់ដោយផ្ទាល់ តាមរយៈការច្របាច់បញ្ចូលគ្នា នូវចំណេះដឹង...
ភ្នំពេញ៖ ជនសង័្សយ ក្នុងករណីឃាតកម្ម លើស្រ្តីវ័យចំណាស់ម្នាក់ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង ពេលនេះត្រូវបានកងកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៤ កក្កដា នេះ។ បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួន ក្នុងភូមិសាស្រ្តឃុំតាគ្រាម...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមុខច្រានចោលនូវព័ត៌មានមិនពិត ដែលបានលើកឡើងថារកឃើញបំណែក ឧទ្ធម្ភាគចក្រ ធ្លាក់នៅខេត្តពោធិ៍សាត់។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ...
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ លោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យលោក ម៉េត មាសភក្តី ជាប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវ ជាសមាជិកមូលនិធិស៊ីក្លូ...
ភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ១៦៦គណនី និង ១១៩គណនីទៀត...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្សនិស្សិត ឱ្យចូលរួមក្នុងការប្រកួតប្រជែង រ៉ូបូត ឱ្យបានច្រើនបន្ថែមទៀត ព្រោះជាពហុជំនាញ ដែលធ្វើឱ្យសិស្សនិស្សិត អាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ដោយមិនត្រឹមតែមានជំនាញស្នូល របស់ខ្លួនមួយមុខប៉ុណ្ណោះទេ។ ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែលលោករដ្ឋមន្ត្រី បានចូលរួមជាសហប្រធាន ជាមួយលោកនេត ភក្ត្រា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យុដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំជួរក្រវាញ រវាងខេត្តខេត្តពោធិ៍សាត់ និងខេត្តកោះកុងនោះ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែន៧នាក់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការបង្កើតកង រាជអាវុធហត្ថ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ...
ភ្នំពេញ៖ ក្រសួងការពារជាតិ បានឱ្យដឹងថាមកដល់ម៉ោងនេះ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយ សង្រ្គោះនៅឡើយទេ ។ ឧបទ្ទវហេតុបានកើតឡើង ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង...
បរទេស៖ គម្រោង Amalthea របស់ប្រទេស Cyprus សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមច្រករបៀងសមុទ្រនឹងមិនរងផលប៉ះពាល់ដោយការដកយកចេញនូវផែអណ្តែតទឹក ដែលសាងសង់ដោយកងទ័ពសហរដ្ឋអាមេរិកនោះទេ។ ការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលថា ផែអណ្តែតទឹកនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យបានប្រាប់សារព័ត៌មានថា មានវិធីជំនួសក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Letymbiotis បានឲ្យដឹងថា គម្រោង Amalthea ត្រូវបានគ្រោងទុក មុនពេលសហរដ្ឋអាមេរិក សម្រេចចិត្តសាងសង់ផែអណ្តែតទឹក ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ...