ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ កក្កដា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ បានបង្កើតឡើងនៅឆ្នាំ២០០៩ ក្នុងគោលបំណងដំបូងធ្វើការសន្សំប្រាក់ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍។...
បាត់ដំបង ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានលើកឡើងថា អស់រយៈពេល៤ថ្ងៃមកនេះ គឺមិនទាន់មានតម្រុយណាមួយ ជាក់លាក់ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញឡើយ ទោះបីជាកងកម្លាំងចម្រុះ បាននិងកំពុងបង្កើន សកម្មភាព យ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការ រុករកកាន់ធំជាងមុនក៏ដោយ ។ លោកបានអះអាងថា ការមិនទាន់មានតម្រុយ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមមាន់យកស៊ុត របស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។ កសិដ្ឋាននេះ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១១ ផ្សេងទៀត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦...
កំពង់ចាម ៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ បាននាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានគេចាត់ទុកកម្ពុជាថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ ក្នុងការទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថាអ.វ.ត.ក ជាពាក្យពេញមួយដែលត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលបច្ចុប្បន្ន ខណៈមនុស្សជាច្រើននៅបន្ត ស្គាល់អង្គជំនុំជំម្រះនេះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក Aleksandr Syrsky បានត្រៀមខ្លួនជាស្រេចដើម្បីដាក់ អាវុធចុះហើយយល់ព្រម ចុះហត្ថលេខាចុះចាញ់ជាមួយនឹងរុស្ស៊ី។ ការអះអាងនេះត្រូវបានធ្វើឡើង ដោយសមាជិកសភាមកពីគណបក្សរបស់លោក Vladimir Zelensky។លោក Syrsky ត្រូវបានតែងតាំងជាឧត្តមសេនីយ ជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន នៅដើមខែកុម្ភៈ ដោយជំនួសលោក Valery Zaluzhny ដែលបានមើលការខុសត្រូវ...
ភ្នំពេញ៖ ថ្លែងនឹករលឹកដល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម និងការកាប់សម្លាប់ប្រជាពលរដ្ឋ ។ ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារ អនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្ដិភាពយូរអង្វែង ព្រោះនយោបាយ ឈ្នះ-ឈ្នះនេះហើយ បានធ្វើឲ្យលុបបំបាត់ ការរើសអើងខាងជាតិសាសន៍ និងសាសនា ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ...