ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងបាញ់កាំជ្រួចនៅតំបន់កោះពេជ្រ ដែលមានអ្នកចូលរួមជាង ១ម៉ឺននាក់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួម ពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចេញមកបញ្ជាក់ថា ករណីបង្ហោះផ្សាយថាខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ត្រូវបានកាត់ទៅឱ្យប្រទេសផ្សេង គឺជាព័ត៌មានក្លែងក្លាយ។ ការចេញមកបញ្ជាក់របស់ គ.ស.ព.ស. ធ្វើឡើង ក្រោយមានគណនី Facebook មួយឈ្មោះ Sothea Nouបានផ្សព្វផ្សាយថា ខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី...
ពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់ដាក់ចេញផែនការណែនាំស្តីពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនិង សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ព្រមទាំងមានការរៀបចំអុជកាំជ្រួចអបអរសាទរនាពេលរាត្រីចាប់ពីម៉ោង ១៩ និង ០០ នាទីនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៤។ ខាងក្រោមនេះ ជាខ្លឹមសារផែនការណែនាំ និង សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់:
បន្ទាយមានជ័យ÷ ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង ៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មីនូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែងនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេស(IOM)កម្ពុជាបានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេល ឆាប់ៗនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារកាលពីកន្លងមកអំពីវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។ ក្នុងនោះ...
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធាន ប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំ ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យ វឌ្ឍនភាពការងារត្រៀមរៀបចំ ប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅ...
ភ្នំពេញ៖ មេសហជីពនៅកម្ពុជាលើកឡើងថា អង្គការសង់ត្រាល់បម្រើ បរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករនិងសិទ្ធិបញ្ចេញមតិនិយាយតែពីតម្លាភាព និងគណនេយ្យភាពមិនដាច់ពីមាត់ ប៉ុន្តែបែរជព្យាយាមគេចវេស មានលេសមិនចេះចប់នៅពេលអាជ្ញាធរ មានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាព និងគណនេយ្យភាព លើការទទួល បានហិរញ្ញវត្ថុរបស់ខ្លួន។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា អង្គការសង់ត្រាល់គ្មានតម្លាភាពនៅក្នុងអង្គភាពរបស់ខ្លួននោះទេ។គ្មានតម្លាភាពត្រង់ថា នៅពេលអង្គការវិជ្ចាជីវៈហៅថាសហជីព ក៏ដូចជាកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធស្នើឱ្យអង្គការនេះបង្ហាញគណនេយ្យភាព បង្ហាញលក្ខន្តិកៈ...
ភ្នំពេញ៖ សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពនិងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិគាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គិសនី របស់បរទេស និងប្រទេសជិតខាងចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមរយៈញត្តិគាំទ្រចុះថ្ងៃទី១៦ ខែកក្កដា សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍សម្តេចធិបតីតាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេចមិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេសនិងប្រទេសជិតខាង ចូលមកប្រកប អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សហជីព...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹកឲ្យមានសភាពដូចដើមឡើងវិញ។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ កក្កដា នេះបញ្ជាក់ថា ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។ អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស...