ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួន សម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង...
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅថ្ងៃ១៨ កក្កដានេះ បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការគំរាមកំហែងទារប្រាក់ និងការគាបសង្កត់ផ្សេងៗពីក្រុមអ្នកសារព័ត៌មាន ត្រូវរាយការណ៍មកកាន់ក្រសួង តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់៕
ភ្នំពេញ៖ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មាន មានវិធានការតាមនីតិវិធីច្បាប់។
* Many overseas observers have noted that, under Chinese President Xi Jinping’s leadership, China will continue to sail with reaffirmed commitment to...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីវិទ្យុមួយដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះមហាជនឲ្យមានកំហឹងនោះ ពូកែខាងធ្វើមិនដឹង រហូតរលាយខ្លួនហើយ នៅតែមិនដឹងទៀត ។ វិទ្យុដែលសម្តេចនាយករដ្ឋមន្រ្តីសំដៅដល់នោះ គឺវិទ្យុ VOD ព្រោះថ្មីៗនេះ មានការផ្ទុះឡើងវិញតាមរយៈវិទ្យុមួយនេះ ដែលផ្សាយអំពីរថយន្តអគ្គិសនី ដែលអះអាងថា រាជរដ្ឋាភិបាលអនុញ្ញាត ឲ្យមានចរាចរណ៍ រថយន្តអគ្គិសនីនាំចូលពីវៀតណាម ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ ត្រូវប្រើពាក្យពេចន៍និយាយស្តី អាកប្បកិរិយា សមរម្យមួយប្រជាជន ជាពិសេស ប្រសិនបើអ្នកបើកបរអត់ល្មើសច្បាប់ ហាមហៅត្រួតពិនិត្យ ដើម្បីកុំឲ្យរំខានដល់អ្នកធ្វើដំណើរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦៦៨នាក់ នាថ្ងៃ១៨ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នៅព្រឹកថ្ងៃ១៨ កក្កដា បានចាត់ឲ្យក្រុមការងារនាំយកអង្ករចំនួន២ការ៉ុង មី២កេស ត្រីខ២យួរ និងថវិកា ២០០,០០០រៀល ជូនដល់គ្រួសារលោក យ៉ង ឈឹម និងលោក យិន ឧសភា រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់...
ភ្នំពេញ៖ សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឹជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។ កញ្ញាគូសបញ្ជាក់ថា៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សាឬជាប់ធ្វើការអាចមករៀនវេនយប់បាន»។ លោកលើកឡើងថា៖...
ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ...