ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។ តាមរយៈសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code...
ភ្នំពេញ ៖ លោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ការស្វែងរកប្រាសាទបុរាណ វប្បធម៌ដ៏រស់រវើក និងធម្មជាតិដ៏អស្ចារ្យ ។ ជាមួយនឹងខ្លឹមសារខ្លីតែមានអត្ថន័យ ដ៏ជ្រៅខាងលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហោះនូវវីដេអូដែលមានរយៈពេល៧នាទី ឆ្លុះបញ្ចាំងអំពីវិស័យទេសចរណ៍ របស់កម្ពុជាផងដែរ ៕
កំពង់ស្ពឺ ៖ អ្នកវិនិយោគ មកពីខេត្តជឺជាង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា៥០នាក់ និងជាច្រើនក្រុមហ៊ុន បានជួបពិភាក្សាជាមួយ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់បន្ថែម ពីឱកាសការងារបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ នារសៀលថ្ងៃទី១៧ កក្កដា ។ ក្នុងជំនួបនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានអរគុណចំពោះក្រុមហ៊ុន...
ភ្នំពេញ ៖ បន្ទាប់ពីឡើងកាន់តំណែង ជាអភិបាលខេត្តស្ទឹងត្រែង មិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង លោក សរ សុពុត្រា បានឲ្យម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ម្ចាស់ផ្ទាំងផ្សាយពាណិជ្ជកម្ម របារកាត់ទទឹងផ្លូវ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង រុះរើចេញដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៣០ថ្ងៃ ។ ជាមួយគ្នានោះដែរអភិបាលខេត្តស្ទឹងត្រែងថ្មីបញ្ជាក់ថា ផុតរយៈពេលកំណត់នេះ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹង អំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការ ប្រទេសសិង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកកម្ពុជា ។ បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៧ កក្កដានេះ បានឲ្យដឹងថា ដោយកម្ពុជា ក៏ជាសមាជិកនៃអង្គការឃ្លាំងមើលការលាងលុយ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ នឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពីធីប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ស្ថិតនៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពីធីប្រសិទ្ធនាមឈ្មោះផ្លូវ...
ភ្នំពេញ ៖ កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ខ្លួននៅតំបន់ជួរភ្នំក្រវាញ ទោះបីជា អាកាសធាតុតំបន់នោះ កំពុងបង្កការលំបាក យ៉ាងណាក៏ដោយ។ យោងតាមហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃ១៧ កក្កដានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា សត្វល្អិតចង្រៃដង្កូវហ្វូង ដែលបំភ្លេចបំផ្លាញដំណាំរបស់ប្រជាកសិករ មកដល់ពេលនេះត្រូវបានកម្ចាត់ដោយជោគជ័យ ក្នុងនោះសត្វរុយពណ៌ ស ដែលជាសត្វល្អិតបំផ្លាញដំណាំស្រូវ របស់ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង គឺអាជ្ញាធរខេត្តកំពង់ចាម បានមានវិធានការ ទប់ស្កាត់ទាន់ពេលវេលា មិនទាន់មានបញ្ហានេះកើតឡើងនោះទេ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៧...
ភ្នំពេញ ៖ ក្រោយពីបំពេញដំណើរកម្សាន្ត នាខេត្តសៀមរាប អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកជាសំណូមពរទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមសេវាកម្ម មួយចំនួនទៀត នៅខេត្តសៀមរាប ដែលជាខេត្តមួយរបស់កម្ពុជា សម្បូរទៅដោយភ្ញៀវ ទេសចរជាតិ-អន្តរជាតិចូលចិត្តទៅទស្សនាកម្សាន្តនោះ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីលោកមើលឃើញថា ខេត្តសៀមរាបនៅមានចំណុចខ្វះខាត លើសេវាមួយចំនួនទៀត...