ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមកម្ពុជាកំពុងរងការបំពុលយ៉ាងខ្លាំង ដោយសារព័ត៌មាន ក្លែងក្លាយ ដែលបង្កើតឡើង ដោយក្រុមប្រឆាំងជ្រុលនិយម និងឧបករណ៍ឃោសនា នយោបាយរបស់ពួកគេ ដូច្នេះក្នុងនាម ជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេច និងអនុម័តយល់ព្រមនូវរបៀបវារៈ ចំនួន១១។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៧ កក្កដា បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ...
ភ្នំពេញ ៖ យោងតាមរបាយការណ៍មួយដែលបង្ហាញក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃ១៦ កក្កដា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១ ៥២០លើក ធ្វើឲ្យមានអ្នកស្លាប់ចំនួន៧៩៣នាក់ និងអ្នករបួសចំនួន២ ០៧២នាក់។ របាយការណ៍ដដែលនេះបញ្ជាក់ទៀតថា «ក្នុងគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទាំង ១ ៥២០លើក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន នៅវិមានព្រឹទ្ធសភា។ របៀបវារៈទាំងនោះរួមមាន ៖១- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។ ២-...
ភ្នំពេះ៖ ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការរដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១២។ ក្នុងឱកាសអញ្ជើញជាកិត្តិយស កាត់កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីជាន់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលរាជធានីភ្នំពេញ លោក ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប.និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី...
នៅថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ សូមជម្រាបថា ក្នុងអំឡុងវេទិកា...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ដ្រី ឃុំ-សង្កាត់ រូបណាប្រព្រឹត្តអំពើពុករលួយ ក្នុងការដេញថ្លៃគម្រោងមូលនិធិ ឃុំ-សង្កាត់។ តាមរយៈលិខិត របស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី ខេត្ត នាថ្ងៃទី១៦ កក្កដា នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខាបានឱ្យដឹងថា កន្លងមករដ្ឋបាលឃុំ...
ភ្នំពេញ៖ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង បន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការរបស់ខ្លួន។ ការប្តេជ្ញារបស់លោកស្រីទូតហ្វីលីពីន ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមូយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន ៧០នាក់។ ក្រុមការងារចលនាកសាង សមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង ៧០នាក់គឺក្នុងមួយខណ្ឌមានចំនួន ៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន៣រូប។ ក្នុងនោះក៏មានសមាជិក ២រូបជាអតីតគណបក្សប្រឆាំង...
ភ្នំពេញ ៖ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលោក-លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុក តាមអគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្រ្តី បន្ដថា អង្គភាពជំនាញទាំងអស់ ក៏ត្រូវតែគោរពឋានានុក្រមការងារមតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន ៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤...