កណ្ដាល ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ការចុះពិនិត្យទីតាំងនេះ ក៏មានការអញ្ជើញអមដំណើរពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោករដ្ឋមន្ត្រីក្រសួងធនធានទឹក...
សៀមរាប៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។ លោក ហេង...
ភ្នំពេញ ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ចប់នៅថ្ងៃទី១ កក្កដា នេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទក ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រពីសប្បុរសជនជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកជាង...
ភ្នំពេញ៖ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ថ្លែងថា សិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា គ្មានឧបសគ្គរារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍សង់ត្រាល់ ដែលចោទថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ គម្រាម កំហែងដាក់ក្នុងបញ្ជីខ្មៅនោះទេ។ លោកបានលើកឡើងថា សេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរត្រង់ថា សហជីពមានការកើនឡើងច្រើនដោយគិតត្រឹមឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជិការមានរហូតដល់៦ ២៧២...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។ សូមបញ្ជាក់ថា លោក វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច...
ខេត្តសៀមរាប ៖ ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដែលបានប្រារព្ធធ្វើឡើង រយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុណា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធ្វើឡើងដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមា ដ៏ធំស្កឹមស្កៃកម្ពស់១០៨ ម៉ែត្រនៅលើខ្នងភ្នំបូកគោ នៅខេត្តកំពត ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយសទ្ធា និងបញ្ញារបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់...
ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅ បន្ទប់ជួល ផ្លូវ២៧១ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានភ្នំពេញ ។ ជាលទ្ធផលចាប់ខ្លួនជនល្មើស ២នាក់, ១៖ ឈ្មោះ រិន...
កំពង់ចាម៖ ក្រោយមានចំណាត់ការកំចាត់ហ្វូងសត្វដង្កូវ ដែលជាក្តីកង្វល់របស់ប្រជាកសិករ បានទាន់ពេលវេលានាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរក្រសួងកសិកម្ម និងបានឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យមើល លើការជួយអន្តរាគមន៍ដោះស្រាយផលប៉ះពាល់នានា លើវិស័យកសិកម្មជូនពលរដ្ឋទាន់ពេលវេលា ។ ក្នុងឱកាស ចូលរួមពិធីអបអរសាទរ “ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ...
កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដ៏មានភ័ព្វសំណាង ដែលសម្បូរទៅដោយប្រភេទត្រីគ្រប់ប្រភេទ និងគ្រប់ទីកន្លែង ញ៉ាំងឲ្យប្រជាពលរដ្ឋ អាចទាញយកប្រភពធនធាននេះ សម្រាប់ជាប្រភពអាហារដ៏ចម្បងប្រចាំថ្ងៃ ។ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ...
ភ្នំពេញ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើលោកស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ឲ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប្រទេសទំាងពីរនិងសហគមន៍អាស៊ាន ផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ស្សាហារ៉ូឌីន...