ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា សូមចូលរួមអបអរសាទរសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក គួច ចំរើន ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ទេរ...
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាល ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។...
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ ឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតី ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ កក្កដាដោយក្នុងរយៈពេល១០ថ្ងៃនេះ ទាំងតម្លៃប្រេង និងម៉ាស៊ូតឡើងថ្លៃ៥០រៀលដូចគ្នា ។ ក្នុងនោះ សាំងមានតម្លៃ៤.២៥០រៀល (ឡើងថ្លៃ ៥០រៀល) និងម៉ាស៊ូតតម្លៃ៤.២០០រៀល (ឡើងថ្លៃ ៥០រៀល) បើធៀបនឹងថ្ងៃ១០ថ្ងៃមុន ៕
កណ្ដាល ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខ តំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។ សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្តូរ ពីអភិបាលខេត្តព្រះសីហនុ ទៅកាន់អភិបាល...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) នៅថ្ងៃទី៣០ ខែមិថុនា បានដាក់ញាត្តិស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ពិនិត្យពិចារណាលើ របាយការណ៍ញុះញង់របស់អង្គការសង់ត្រាល់ ដែលធ្វើឱ្យមានការរើសអើង លាបពណ៌នាំឱ្យ មានការបែកបាក់ធ្ងន់ធ្ងរ និងនាំឱ្យមានការខូចខាតប្រយោជន៍ កម្មករនិយោជិតខ្មែរក្នុងវិស័យកាត់ដេរជិត១លាននាក់ ។ លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា គោលបំណង នៃរបាយការណ៍របស់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឲ្យគម្រោងចេញជារូបរាង ។ នាឱកាសអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី៥-៦ កក្កដា ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១ កក្កដា បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី ខាមីខាវ៉ា យ៉ូកុ...
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ”ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រី ធានាការហូបចុករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកសិផលនៅលើទីផ្សារ។ ការថ្លែងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម...
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្ដេជ្ញាចិត្តអនុវត្តកិច្ចការងារ ពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិករខ្មែរ។ នាឱកាសអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម...