កំពង់ស្ពឺ ៖ ដោយមើលឃើញ អំពីភាពចាំបាច់ ក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ រាល់បេសកកម្មនានាក្នុងមូលដ្ឋាន កងកម្លាំងតែងតែខ្វះខាតសម្ភារៈមធ្យោបាយចល័ត ក្នុងការរឹតបណ្តឹងបញ្ហាសន្តិសុខ ភូមិ-ឃុំមានសុវត្ថិភាពនោះ សប្បុរសជនចំនួន ១២នាក់បានរួមគ្នា បរិច្ចាគថវិកាទិញរថយន្ត និងម៉ូតូ ផ្តល់ជូនអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រី ម៉េង...
ភ្នំពេញ ៖ បើតាមការបង្ហោះហ្វេសប៊ុករបស់អ្នកនាង នៅ សុជាតា សមាជិកសមាគមសិល្បករខ្មែរបានឲ្យដឹងថា ព្រឹទ្ធាចារ្យកោសល្យវោហារចាប៉ីដងវែងគង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ៨០ឆ្នាំ នៅថ្ងៃ២៨ មិថុនានេះ នៅផ្ទះឯស្រុកកំណើតរបស់លោកតា ។ លោកតា គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤...
ភ្នំពេញ ៖ មេដឹកនាំសហជីពកម្មករពីររូប បានសម្តែងការមិនពេញចិត្ត ជាខ្លាំង ក្រោយពីមានការស្រាយបំភ្លឺ ពីអង្គការសង់ត្រាល់ ទៅលើរបាយការណ៍ របស់ខ្លួន នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែបែរជាមិនមានការកែប្រែ របាយការណ៍បំផ្លើស របស់ខ្លួនទៅវិញ។ លោក សំ សឿន ប្រធានសហជីព ពលកម្មជាតិកម្ពុជា បាននិយាយថា...
ភ្នំពេញ ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ចាប់ពីថ្ងៃទី៨-១០ កក្កដាខាងមុខ។ ពិធីបើកវេទិកានេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការ ជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្ម ក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និង សភាពាណិជ្ជកម្មកម្ពុជា (CCC)...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រូវអនុវត្តបន្ត ក្រោមអធិបតីភាព លោក ម៉ឹង យូឡេង ប្រធានមន្ទីរ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ អង្គភាព លោក...
ភ្នំពេញ ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងសហការី នៅព្រឹក ថ្ងៃទ២៧ ខែមិថុនា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យលក្ខណៈ បច្ចេកទេសនាវាចម្លង ដរចម្លង និងជំរុញឲ្យម្ចាស់អាជីវកម្មដរចម្លង អនុវត្តបានពេញលេញ តាមសារាចរណែនាំលេខ០០១ សក.សរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចែកអាវពោងការពារសុវត្ថិភាព...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍ នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់ គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទកភាពកម្ពុជា លើឆាកអន្តរជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI នៅថ្ងៃទី២៧ មិថុនា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា បានស្នើឲ្យរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោរបស់កម្ពុជា ។ ក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានកម្ទេចចោល រាល់អង្គការចាត់តាំង ឬគណបក្សនយោបាយណា នៅក្នុងប្រទេសកម្ពុជា ដែលមានទំនាក់ទំនង ទៅនឹងគម្រោងបង្កើតរដ្ឋាភិបាល និរទេស ដែលមានទីតាំង នៅក្រៅប្រទេស។ ថ្លែងចេញពីអង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៨ មិថុនា សម្ដេចតេជោបានមានប្រសាសន៍ថា ចលនាជ្រុលនិយម នៅកម្ពុជានៅតែបន្តមានសកម្មភាព...
ភ្នំពេញ ៖ ក្រុមមន្រ្តី នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាសហគ្រាស ធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាល្ងាចថ្ងៃទី២៧...