ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវការ ការដឹកនាំរបស់គណបក្សប្រជាជន ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្រ្តីបក្សមួយចំនួន ដូច្នេះអំពាវនាវដល់មន្ដ្រីគណបក្សទាំងអស់ ត្រូវចូលរួមធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះត្រង់ កុំតាំងខ្លូនជាចៅហ្វាយរបស់ពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)...
រដ្ឋមន្រ្តីការពារជាតិអាមេរិក វាយតម្លៃខ្ពស់ ចំពោះចម្លើយដ៏ស្មោះត្រង់ មិនលាក់លៀម របស់សម្តេចតេជោhttps://dap-news.com/?p=425998 មន្រ្តីនគរបាលជាតិជាន់ខ្ពស់ ៖ ការត្រួតពិនិត្យជាតិស្រវឹងពេលយប់ អាចជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ជាង ៥០ភាគរយhttps://dap-news.com/?p=426001 អាមេរិក ចង់មានទំនាក់ទំនងល្អ ជាមួយកម្ពុជាឡើងវិញhttps://dap-news.com/?p=426053 ព្រះរាជក្រឹត្យតែងតាំង នាយទាហាន៤រូប ខណៈនាយឧត្តមសេនីយ៍ ចៅ ភិរុណ ក្លាយជារដ្ឋលេខាធិការ ក្រសួងការពារជាតិhttps://dap-news.com/?p=426063 ក្រសួងសុខាភិបាល...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន ២៣៣នាក់ ស្រី ២៦ នាក់។ បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផល នៃដំណេីការនៃអង្គសិក្ខាសាលា ដោយ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជាត្រូវបង្កើនការវិនិយោគប្រភពអគ្គិសនីកកើតថ្មីថែមទៀត ដើម្បីធានានូវតម្លៃភ្លើងជូនប្រជាពលរដ្ឋ ជាពិសេសជូនវិស័យឯកជន។ បើតាម សម្ដេចធិបតី ប្រភពអគ្គិសនីកកើតថ្មីនោះ ដូចជា៖ អគ្គិសនីពីសូឡា អគ្គិសនីខ្យល់ និងវារីអគ្គិសនី។ នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម...
ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀតគឺ «បទរំលោភលើលំនៅដ្ឋាន»។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ លម្អិតបន្ថែមទៀត លើសំណុំរឿង ករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស២...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនលូកដៃនៅក្នុងវិស័យឯកជន ហើយកត្តាធំបំផុតនោះ រាជរដ្ឋាភិបាលធានាសុខសន្ដិភាព សម្រាប់វិស័យឯកជន។ នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ ទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលរួមអភិវឌ្ឍន៍ ភូមិព្រៃស្នួល បានក្រើនរំលឹកដល់ជនទាំងឡាយណា ដែលរារាំងការអភិវឌ្ឍន៍ ប្រឡាយស្ដាព្រៃស្នួល ត្រូវទទួលខុសត្រូវ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាមួយនឹងការក្រើនរំលឹកនេះ លោក សយ សុភាព បានបង្ហាញនូវផែនការលំអិត សម្រាប់ស្តារប្រឡាយព្រៃស្នួល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្រាំងធ្នង់ និងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដ៏ធំនៅប្រទេសចិន ដែលកំពុងល្បីល្បាញលើសកលលោក នឹងមកបណ្តាក់ទុនបើក ក្រុមហ៊ុននៅកម្ពុជា និង មានក្រុមហ៊ុន២ផ្សេងទៀតកំពុងស្នើសុំ ខណៈបច្ចុប្បន្នមានក្រុមហ៊ុន ៣ស្រាប់កំពុងដំណើរការ ។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា...
ភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) ទៅតុលាការ នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បន្ទាប់ពីមន្ត្រីអង្គការនេះបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព។ លោក ហង្ស រ៉ាវី ប្រធានសហភាព សហជីពរក្សាសិទ្ធិកម្មករកម្ពុជា...
ភ្នំពេញ៖ ឆ្ហើយតបនឹងមតិមួយចំនួន ដែលសើចចំអកនូវទិសដៅ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាល់តែដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះបាន ។ ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា...