តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារតាមរបៀបដែលអ្នកចង់បាន? តើអ្នកចង់ដឹងពីរបៀបបង្កើតបទពិសោធអនឡាញដែលអ្នកសាកសមនឹងទទួលបានដែរឬទេ? តើអ្នកចង់មានលទ្ធភាពអាចជ្រើសរើសបានថា តើអ្នកណាអាចមើលឃើញអ្វីដែលអ្នកបានបង្ហោះដែរឬទេ? បើដូច្នេះមែន អ្នកប្រហែលជាចង់តាមដានយុទ្ធនាការសុវត្ថិភាពថ្មីរបស់ Meta Cambodia ហើយ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើនសុវត្ថិភាពអនឡាញ និងគ្រប់គ្រងមាតិការបស់ពួកគេ។ យុទ្ធនាការដែលចាប់ផ្តើមនៅខែតុលារហូតដល់ខែវិច្ឆិកានេះ ធ្វើឡើងក្រោមប្រធានបទ #ThisGirlCan។ យុទ្ធនាការ #ThisGirlCan មានគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើតបរិយាកាសសុវត្ថិភាពដែលពួកគេមានអារម្មណ៍ជឿជាក់លើការចែករំលែកមាតិការបស់ពួកគេ និងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ Meta Cambodia...
គិតដល់អតិថិជនជាចម្បង ក្រុមហ៊ុន Smart Axiata ណែនាំអតិថិជនក្រុមហ៊ុនឱ្យប្រើប្រាស់តែបណ្តាញទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានិភ័យឆបោក រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៖ ខណៈព័ត៌មានអំពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនិងបណ្តាញទូរស័ព្ទផ្សេងៗកាន់តែរីករាលដាល ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈាន មុខគេនៅកម្ពុជា កំពុងយកចិត្តទុកដាក់ជាចម្បងលើសុខុមាលភាពរបស់អតិថិជនតាមរយៈការផ្តល់ការណែនាំអំពីរបៀបការពារកុំឱ្យក្លាយជាជនរងគ្រោះក្នុងករណីឆបោក ជាពិសេសនៅពេលឈ្នះរង្វាន់ផ្សេងៗ។ វិធីមួយដែលអ្នកឈ្នះរង្វាន់ពីក្រុមហ៊ុន Smart Axiata អាចចៀសវាងពីការបោកប្រាស់នោះគឺការផ្ទៀងផ្ទាត់ការឈ្នះរបស់ពួកគេគួរតែធ្វើឡើងតាមរយៈភ្លែតហ្វមផ្លូវការដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុនប៉ុណ្ណោះ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នក្រសួង កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការសិក្សាលើគម្រោងអភិវឌ្ឍរថភ្លើងTramway ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះ លើការប្រើប្រាស់យានយន្ត។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sandrine Boucher អគ្គនាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំកម្ពុជា នាថ្ងៃទី១២ តុលា លោកទេសរដ្ឋមន្ត្រី ស៊ុន...
ភ្នំពេញ ៖ ក្នុងហេតុការណ៍លិចទូកដរដឹកសិស្សសាលាមួយគ្រឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាលបានបណ្តាលឲ្យបាត់ខ្លួន១០នាក់។ ប៉ុន្តែភ្លាមៗ បានរកឃើញមនុស្សចំនួន៣នាក់ ដោយម្នាក់បានស្លាប់ ហើយអ្នកផ្សេងទៀតសមត្ថកិច្ចជាច្រើននាក់កំពុងរាវរក។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារ នាំយកទូក និងម៉ាស៊ីនទូកចំនួន ១៤គ្រឿង ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងរតនគីរី សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា និងជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ។ ឧត្ដមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ...
ភ្នំពេញ៖ព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមឈានជើងចូលជុំទី៤ហើយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ។ អ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែកនៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ដោយទំាងនាក់២នេះកាលជុំទី២ទទួលបានជ័យជន្នះដូចគ្នា ដូចនេះសម្រាប់ជុំទី៤ត្រូវម្នាក់ៗត្រូវការផ្តួលគូរប្រកួតឲ្យបានដើម្បីកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន។ ចំណែកមួយគូរ អ្នកប្រដាល់...
ភ្នំពេញ ៖ ឱកាសការងារជាង២ ម៉ឺនកន្លែងមកពីក្រុមហ៊ុនធំៗ ចំនួន១៥០ នឹងវិលមកជួបគ្នាជាថ្មីដោយផ្ទាល់នាថ្ងៃទី២៨-២៩ចុងខែតុលានេះហើយ ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំនៅកម្ពុជា ដោយនាំមកជាមួយឱកាសការងាររាប់ម៉ឺនកន្លែង រកការងារ រើសបុគ្គលិក និងសម្ភាសភ្លាមៗ ។នេះបើតាមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិដែលសហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការ យល់ដឹងកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋជាពិសេសយុវជនអាស៊ាន ។ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាថ្ងៃទី១៣ តុលានេះ សម្តេចតេជោបានមានប្រសាសន៍ថា...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ឡុងដ៌៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែពិចារណាដាក់ទណ្ឌកម្មលើលោក Elon Musk ដោយសមាជិកសភាម្នាក់លើកឡើងថា មហាសេដ្ឋីរូបនេះទំនងជាកំពុងលេង “ល្បែងទ្វេរដង” លើអ៊ុយក្រែន។ លោក Chris Bryant សមាជិកសភាការងារសម្រាប់ Rhondda បានសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយលោក Musk នៅលើបណ្ដាញ Twitter ហើយបានលើកឡើងថា មានសំណួរអំពីការកាត់ផ្តាច់ប្រព័ន្ធ Starlink របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន។ លោក...