អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត ដោយជ្រើសរើសមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” នៅលើសារបង្ហោះ ដើម្បីមើលឃើញកាន់តែច្រើនមូវអ្វីដែលអ្នកចង់ និងមើលឃើញកាន់តែតិចនូវអ្វីដែលអ្នកមិនចង់។ យើងក៏កំពុងបន្តរិះរកវិធីនានាដើម្បីកំណត់តាមចំណូលចិត្តថាតើអ្នកមើលឃើញប៉ុណ្ណានូវមាតិកាក្នុង Feed របស់មិត្ត និងក្រុមគ្រួសារ គ្រុប (Groups) ផេក (Pages) និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។ ជាផ្នែកស្នូលមួយរបស់ខ្លួន Facebook...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណថា មិនបន្តប្តឹងទៅសាលាឧទ្ធរណ៍នៅបារាំង ដើម្បីប្រឆាំងលោក សម រង្ស៊ីនោះទេ ក្រោយពីតុលាការបារាំង ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនចំពោះសម្តេចតេជោ។ ការលើកឡើងរបស់សម្ដេចតេជោក្រោយពីតុលាការ ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានសម្រេចថា...
[កំពង់ចាម – ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford...
ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោកអាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តផ្ទុះឡើង។ លោក Musk បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះមួយដែលបានលើកឡើងដោយអ្នកប្រើ Twitter ដែលបានសរសើរការផ្ដល់យោបល់របស់មហាសេដ្ឋីដើម្បីបន្ថយជម្លោះរុស្ស៊ីនៅអ៊ុយក្រែនថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាមនុយក្លេអ៊ែរ កំពុងកើនឡើងយ៉ាងឆាប់រហ័ស”។ នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter...
បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានចាប់ផ្តើមធ្វើការ បញ្ជូនប្រព័ន្ធការពារដែនអាកាសប្រភេទ IRIS-T ចំនួន៤គ្រឿង មកឲ្យប្រទេសអ៊ុយក្រែន ដើម្បីពង្រឹងប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន ក្នុងពេលដែលរុស្សីបានបើកការវាយប្រហារដោយមីស៊ីល ជាបន្តបន្ទាប់នាពេល កន្លងមកនិងពេលថ្មីៗនេះ។ កាលពីព្រឹកថ្ងៃចន្ទរុស្សី បានបើកការវាយប្រហារដោយមីស៊ីល សាជាថ្មីទៅលើទីក្រុងគៀវនិងបណ្តាទីក្រុង ផ្សេងទៀតដែលនេះបានបង្ហាញថាអ៊ុយក្រែន ពិតជាត្រូវការប្រព័ន្ធ ការពារដែនអាកាសចាំបាច់បំផុតនៅពេលនេះ និងគឺជាអ្វីដែលក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់លើបណ្តាញសង្គម។ ទោះបីជាយ៉ាងណាក្តីគេមិនអាចបញ្ជាក់លំអិតថា ប្រព័ន្ធអាកាសទាំងនោះនឹងត្រូវបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន នៅពេលណានោះទេ។...
កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រួមជាមួយប្រតិភូអមដំណើរ នៅល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២ នេះ បានអញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ ស្តង់ពិព័រណ៍ចំនួន ១០៥ ស្តង់ មានទាំងវិស័យរដ្ឋបាល និងវិស័យឯកជន ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ប្រមាណជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្ររួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។...
រីករាយថ្ងៃ ១០.១០.2022 ជាថ្ងៃដ៏ពិសេសពុំដែលធ្លាប់មានពីមុនជាមួយនឹងហាង BP Premium Coffee ជាមួយនឹងមុខម្ហូបថ្មី ប្រចាំហាងផ្ទាល់តែម្តង ផ្តល់ជូននៅរស់ជាតិដ៏ឈ្ងុយឆ្ងាញ់ មានអនាម័យខ្ពស់បំផុត បន្ថែមជូននៅសោភ័ណភាពនិងផាសុខភាព ប្រកបដោយសុភមង្គលនិងភាពស្រស់ស្រាយនៅក្នុងអារម្មណ៍ដ៏អស្ចារ្យបំផុត។ លោកអ្នកអាចអញ្ជើញមកហាងផ្ទាល់ ឬក៏អាចកម្ម៉ង់ភេសជ្ជៈ ឬអាហារបានតាមរយៈតេឡេក្រាម ឬទូរស័ព្ទលេខ077322699 ,សូមចុចតណភ្ជាប់ដើម្បីចូលទៅកាន់តេឡេក្រាមហាងកាហ្វេប៊ីភីព្រីមៀមhttps://t.me/+h2iFWB8BNAxjZWQ1លេខទំនាក់ទំនង: 077 322 699ទីតាំង : បឹងកេងកង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការវាយលុក “ភេរវករ” បន្ថែមទៀតរបស់អ៊ុយក្រែន លើដីរុស្ស៊ី នឹងត្រូវបានឆ្លើយតប ជាមួយនឹងការឆ្លើយតបផ្នែកយោធាដ៏ធំ។ លោកបាននិយាយបន្ទាប់ពីរលកនៃមីស៊ីលបានវាយប្រហារអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បានបញ្ជាក់ថា...