ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យដំណើរការ ស្តង់ពិព័រណ៍១០៥ ស្តង់ វិស័យរដ្ឋបាល និងវិស័យឯកជន

កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រួមជាមួយប្រតិភូអមដំណើរ នៅល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២ នេះ បានអញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ ស្តង់ពិព័រណ៍ចំនួន ១០៥ ស្តង់ មានទាំងវិស័យរដ្ឋបាល និងវិស័យឯកជន ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត បានរៀបចំការតាំងពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២។

ចំពោះពិធីប្រណាំងទូកទ្រង់ទ្រាយធំក្នុងខេត្តកំពង់ចាម ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំយ៉ាងហ្មត់ចត់ និអធិកអធមបំផុត ដែលមានប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនាកំសាន្ត យ៉ាងសប្បាយរីករាយ។

ទន្ទឹមនិងនោះ លោក អ៊ុន ចាន់ដា បានរៀបចំឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់បង្កើនការខិតខំយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ និងចូលរួមសំអាតអនាម័យបរិស្ថាន ដោយតុបតែងលម្អ ឱ្យមានសោភ័ណភាពស្រស់បំព្រង នៅក្នុងក្រុងកំពង់ចាម ដើម្បីធ្វើយ៉ាងណា បង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋរបស់យើង ។ លុះដល់ពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួចយ៉ាងស្រស់បំព្រង ជូនទស្សនាផងដែរ ៕

To Top