ស្វាយរៀង ៖ មានភ្លៀងនិងខ្យល់កន្ត្រាក់ លាយឡំផ្គររន្ទះយ៉ាងខ្លាំងធ្វើឲ្យ មនុស្សម្នាក់ត្រូវរន្ទះ បាញ់ស្លាប់ និង៥នាក់ ទៀតរងរបួសធ្ងន់ស្រាល ខណៈកំពុងអង្គុយ ជ្រកភ្លៀងនៅវាលស្រែក្រោមដើមអាកាស្យាឃ្វាលក្របី កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៥ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ ភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃឹម សាន អាយុ៦៩ឆ្នាំ...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសចេញបញ្ជាឲ្យមាន ការរៀបចំក្រុមការងារគ្រប់គ្រង រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលជារោងចក្រ ធំបំផុតរបស់អឺរ៉ុបនោះ មកស្ថិតនៅក្រោមការដឹកនាំរបស់រុស្សីវិញ។ ការប្រកាសដែលបានបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរ នេះនឹងប្តូរមកស្ថិតនៅក្រោមការប្រតិបត្តិ និងដំណើរការរបស់ក្រុមហ៊ុនចំណុះឲ្យរដ្ឋរបស់រុស្សីវិញគឺក្រុមហ៊ុន Rosatomប៉ុន្តែ នឹងបន្តដំណើរការជា ធម្មតាក្រោមអជ្ញាបណ្ណរបស់អ៊ុយក្រែនរហូតដល់ពេលដែលរុស្សី បានរៀបចំកិច្ចការងារនេះ រួចរាល់នឹងប្តូរជំនួសមកវិញ។ គួរឲ្យដឹងដែរថាការប្រកាសនេះ បានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាល ទីក្រុងមូស្គូបាន...
សម្ដេច សាយ ឈុំ រំលឹកថា កម្ពុជាគាំទ្រគុយបា ប្រឆាំងការហ៊ុំព័ទ្ធសេដ្ឋកិច្ចគុយបា តាមរយៈដាក់ទណ្ឌកម្មនានាhttps://dap-news.com/national/2022/10/05/283087/ សម្តេចតេជោ ៖ ឥរិយាបទរបស់កូរ៉េខាងជើង គឺប្រកបដោយគ្រោះថ្នាក់https://dap-news.com/national/2022/10/05/283041/ សម្ដេច ស ខេង ស្នើ ADB គាំទ្របន្ថែមសម្រាប់ថវិកា គម្រោងសាលាជាតិ រដ្ឋបាលមូលដ្ឋានដែលខ្វះខាតhttps://dap-news.com/national/2022/10/05/283029/ លោក សុខ ឥសាន...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីសម្រេច ស្តីពីអន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា។ តាមរយៈសេចក្ដីសម្រេច បានឱ្យដឹងថា រាល់ចំណាយលើការកំណត់អត្តសញ្ញាណ គ្រួសារងាយរងហានិភ័យ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេល មានសម្ពាធអតិផរណា ត្រូវផ្តល់ហិរញ្ញប្បទាន ដោយថវិការដ្ឋ តាមរយៈមូលនិធិហិរញ្ញប្បទាន គាំពារសង្គម ស្របតាមនីតិវិធីជាធរមាន៕...
តោះ! ចាំអីទៀតឱកាសពិសេសបំផុតមកដល់ហើយ នូវកាដូរប្រូម៉ូសិន២០% ពី BP Premium Coffee សម្រាប់មិត្តយុវវ័យ បងប្អូនម្ចាស់អាជីវកម្ម រួមទាំងអ្នកធ្វើការ ដែលមកធ្វើការជួបជុំជជែកគ្នា ពីមុខជំនួញនិងការងារផ្សេងៗនោះ លោកអ្នកនឹងទទួលបានគូប៉ុងសន្សំពិន្ទុឈ្នះរង្វាន់ផងដែរ។ នៅរងចាំអីទៀត កុំឲ្យឱកាសពិសេសនេះរំលងពីដៃអ្នកឲ្យសោះ! ចាប់ផ្ដើមពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ អាស័យដ្ឋានទំនាន់ទំនង...
បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងអាចទម្លាយការបិទផ្លូវរបស់កងទ័ពជើងទឹកចិនលើកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្ត ដាក់កោះតៃវ៉ាន់ឱ្យនៅឯកោរពីគេ។ នេះបើតាមអ្វីដែលឧត្តមនាវីឯក Samuel Paparo មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកអាមេរិក បានធានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paparo បានប្រាប់អ្នកកាសែតនៅកោះហាវ៉ៃ ដែលជាម្ចាស់ផ្ទះនៃទីស្នាក់ការកណ្តាលកងនាវាប៉ាស៊ីហ្វិកថា ចិនពិតជាមាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាផ្តល់ជំនួយសន្តិសុខថ្មីចំនួន ៦២៥លានដុល្លារ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ចូលផ្នែកដែលកាន់កាប់របស់អ៊ុយក្រែន នៅក្នុងការបង្ហាញនៃការបន្តគាំទ្រ ដើម្បីជួយក្រុងគៀវ ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការអំពាវនាវនេះមានគោលបំណងគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹង “មិនដែលទទួលស្គាល់” ការប៉ុនប៉ងរឹបអូសរបស់រុស្ស៊ី លើតំបន់ចំនួន៤ នៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែន ដែលប្រធានាធិបតីរុស្ស៊ីលោក...
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៖ ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។ TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពានគោលនយោបាយរបស់ខ្លួនចេញ។ ប្លេតហ្វមនេះ...
គៀវ៖ តាមរយៈការបើកស្ថានទូតឡើងវិញ ជប៉ុនមានគោលបំណងបង្កើនការសម្របសម្រួលជាមួយក្រុមប្រទេសទាំង៧ ផ្សេងទៀតក្នុងវិស័យមួយចំនួន ដូចជាជំនួយកសាងឡើងវិញសម្រាប់អ៊ុយក្រែន។ សមាជិក G-7 ចំនួន ៦ផ្សេងទៀត រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្កើតស្ថានទូតរបស់ពួកគេឡើងវិញមុនរដូវក្តៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ គួរបញ្ជាក់ថា នៅទីក្រុងគៀវ ការវាយប្រហារដោយកងកម្លាំងរុស្ស៊ីបា នធូរស្រាល ហើយពលរដ្ឋជាច្រើន...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចេតនារបស់ចក្រភពអង់គ្លេស ក្នុងការផ្លាស់ទីស្ថានទូតរបស់ខ្លួន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងយេរ៉ូសាឡឹម “គឺជាការបំពានច្បាប់អន្តរជាតិ”។ លោក Ishtaye បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីមួយថា ការផ្លាស់ស្ថានទូតអង់គ្លេស ទៅកាន់ទីក្រុងយេរ៉ូសាឡឹម “នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម ហើយនឹងដកចក្រភពអង់គ្លេស ចេញពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនាពេលអនាគត ដើម្បីឈានដល់ដំណោះស្រាយ ដែលបញ្ចប់ជម្លោះនៅប៉ាឡេស្ទីន”...