ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្នងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB...
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រម ព្រៀង ភាពជាដៃគូនេះបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប...
ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេ & ខេ ខេមបូឌា គ្រុប (K&K Cambodia Group) បានរៀបចំកម្មវិធីបើកដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា...
ក្តៅៗ! ខ្មាន់កាំភ្លើងម្នាក់ព្យាយាម ចូលក្នុងអគាររបស់ FBI នៅរដ្ឋ Ohio ត្រូវបានប៉ូលិសបាញ់សម្លាប់https://dap-news.com/international/2022/08/12/270259/ កោះតៃវ៉ាន់បដិសេធផែនការ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិន បន្ទាប់ពីធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំhttps://dap-news.com/international/2022/08/12/270181/ លោក ដូណាល់ ត្រាំ បដិសេធមិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេតស៊ីវិលhttps://dap-news.com/international/2022/08/11/269763/ លោកខាងលិច នឹងប្រយុទ្ធដល់ជីវិត ពលរដ្ឋអ៊ុយក្រែនចុងក្រោយhttps://dap-news.com/international/2022/08/11/269724/ សហគមន៍អន្តរជាតិ...
លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញhttps://dap-news.com/national/2022/08/08/268862/ លោក ឃួង ស្រេង បញ្ជាឲ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅសង្កាត់ ចាក់អង្រែក្រោម-លើ ក្រោយបង្កភាពអសកម្មhttps://dap-news.com/national/2022/08/08/268891/ ព្រះមហាក្សត្រ បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃhttps://dap-news.com/national/2022/08/09/269113/...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសមន្ត្រីតុលាការអាមេរិក ចំពោះការចោទប្រកាន់ថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានភស្តុតាងគួរឱ្យទុកចិត្តណាមួយដោយលើកឡើងថា ការផ្លាស់ប្តូរនេះគឺជាការបន្តនៃគោលនយោបាយបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជាប្រតិកម្មទៅនឹងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់កាលពីថ្ងៃពុធសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជាមួយនឹងការគ្រោងធ្វើឃាតលោក John Bolton ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ការអះអាងដែលគ្មានមូលដ្ឋានបែបនេះ គឺជាហេតុផលនយោបាយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ផ្លោងមកលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានស្នើឱ្យមានតំបន់គ្មានយោធានៅកន្លែងនោះចំពេលមានការភ័យខ្លាចនៃគ្រោះមហន្តរាយ ។ ទីភ្នាក់ងារ Energoatom របស់អ៊ុយក្រែនបានឲ្យដឹងថា អគារ Zaporizhzhia ត្រូវបានវាយប្រហារចំនួន៥លើកកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្មផងដែរ...
តេអេរ៉ង់៖ គេហទំព័រ Noor News របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំនាញអ៊ីរ៉ង់ បានចាប់ផ្តើមពិនិត្យឡើងវិញនូវសំណើរបស់សហភាពអឺរ៉ុប ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានត្រឡប់មកពីទីក្រុងវីយែនវិញ។ របាយការណ៍នេះបានឲ្យដឹងថា “មិនទាន់មានកិច្ចប្រជុំកម្រិតខ្ពស់ណាមួយត្រូវបានធ្វើឡើង ដើម្បីពិនិត្យឡើងវិញនូវគំនិតរបស់អ្នកសម្របសម្រួលសហភាពអឺរ៉ុបនៅទីក្រុងតេអេរ៉ង់នោះទេ” ដោយបន្ថែមថាលទ្ធផលបឋមនៃការត្រួតពិនិត្យកម្រិតអ្នកជំនាញនឹងត្រូវបានបង្ហាញដល់ស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ សម្រាប់ការសម្រេចចិត្តជាចុងក្រោយ។ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានដាក់បញ្ជូនអត្ថបទចុងក្រោយនៃសេចក្តីសម្រេចសេចក្តីព្រាងស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយពីអ្នកចូលរួមកិច្ចចរចានៅទីក្រុងវីយែន។ កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា...
ជុំវិញករណីដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 នៅពេលថ្មីៗកន្លងទៅនេះ មតិមហាជនអាមេរិកបាននាំគ្នាសម្តែងថា គ្នានសុទិដ្ឋិនិយមអីនោះទេ ។ កាសែត《The New York Times》 បានបង្ហាញថា មើលទៅសេចក្តីព្រាងច្បាប់នេះមានមហិច្ឆតាខ្លាំងណាស់ ប៉ុន្តែប្រហែលពិបាកទទួលបានប្រសិទ្ធភាពក្នុងពេលច្រើនឆ្នាំខាងមុខទេ ។ហេតុអ្វីបានជាសេចក្តីព្រាងច្បាប់ដែលមានចំនួនជាង១ពាន់ទំព័រនេះត្រូវបានគេសង្ស័យជាទូទៅ?ពីព្រោះវាខុសប្រក្រតីទាំងខ្លឹមសារនិងគោលដៅ។ ខ្លឹមសារសំខាន់របស់វាមានបីចំណុច គឺ ទីមួយ ផ្តល់ការគាំទ្រជាទឹកប្រាក់ចំនួន៥ម៉ឺន២ពាន់៧រយលានដុល្លារអាមេរិកដល់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង ទីពីរ លុបចោលពន្ធដារ២៥ភាគរយដែលមានទំហំប្រហែល២ម៉ឺន៤ពាន់លានដុល្លារអាមេរិកចំពោះសហគ្រាសដែលបានវិនិយោគលើវិស័យនេះ...