អត្ថបទ

ពិធីបើកដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេ & ខេ ខេមបូឌា គ្រុប (K&K Cambodia Group) បានរៀបចំកម្មវិធីបើកដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា   ស្ថិតនៅផ្លូវលេខ១៣០ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌា  និងក្រុមហ៊ុន Tiger Water Solutions ដែលជាក្រុមហ៊ុនផលិតផលធុងទឹកខ្នាតធំស្តង់ដារប្រទេសអូស្ត្រាលីបានសហការជាដៃគូធុរកិច្ចជាមួយគ្នាយ៉ាងជិតស្និត ហើយនៅថ្ងៃនេះក្រុមហ៊ុនដៃគូទាំង២នេះបានរួមគ្នារៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលមួយនេះឡើង ដើម្បីជួយដោះស្រាយនូវរាល់បញ្ហាដែលម្ចាស់អាជីវកម្មទឹកស្អាត និងអតិថិជនទាំងអស់តែងជួបប្រទះជារៀងរាល់ថ្ងៃ ដូចជា ការតភ្ជាប់បំពង់ទុយោទៅកាន់គោលដៅនីមួយៗ ការបែកធ្លាយទឹក តាមរយៈក្បាលម៉ាស៊ីន បំពង់ទុយោ សម្ពាធទឹកទាប បំពង់ស្ទះ និងទឹកមិនស្អាតឆ្លងមេរោគ ដោយសារតែការលេចធ្លោយទុយោ និងការប្រើប្រាស់បំពង់ទុយោមិនបានត្រឹមត្រូវតាមស្តង់ដារជាដើម។ 

វាគ្មិនជំនាញរបស់យើងនឹងឆ្លើយតបរាល់ចម្ងល់ និងបញ្ហាដែលលោកអ្នកធ្លាប់បានជួបប្រទះកន្លងមក ហើយតាមរយៈវគ្គបណ្តោះបណ្តាលបច្ចេកទេសពីសំណាក់វាគ្មិនជំនាញរបស់យើងនាថ្ងៃនេះ ម្ចាស់អាជីវកម្មទឹកស្អាតនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួមទាំងអតិថិជនរបស់ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា  នឹងអាចបង្កើនសក្តានុពលនៃការប្រើប្រាស់ទុយោបានត្រឹមត្រូវ ទទួលបាននូវបទពិសោធន៍ និងដំណោះស្រាយជាក់ស្តែង ចំគោលដៅ លើការគ្រប់គ្រងការលេចធ្លាយទឹក និងការរចនាបណ្តាញបំពង់ទុយោស្រមតាមស្តង់ដារត្រឹមត្រូវ ហើយវាក៏ជាការជួយគាំទ្រដល់ម្ចាស់អាជីវកម្មទឹកស្អាតទាំងអស់ឱ្យពួកគេមានលទ្ធភាពអាចពង្រឹង និងពង្រីកសេវាកម្មទឹកស្អាតរបស់ខ្លួនយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ទោះជាប្រជាជនរស់នៅទីដាច់ស្រយាលក៏មានប្រព័ន្ធទឹកស្អាតទៅដល់ផងដែរ។

ក្រៅពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសពីអ្នកជំនាញខាងប្រព័ន្ធទឹក និងអនាម័យ ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា ក៏មានកម្មវិធីដ៏គួរឱ្យចាប់អាម្មណ៍មួយទៀត នោះគឺដំណើរទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា  ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទឹកស្អាតកម្ពុជាជាច្រើនរូបទៀត ព្រមទាំងម្ចាស់អាជីវកម្មទឹកស្អាតពីគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីចង្វាក់ផលិតកម្មនៃការផលិតទុយោ PE ដោយផ្ទាល់នៅក្នុងរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា៕

To Top