ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៩៩នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តស្វាយរៀង ចំនួន១នាក់។ ក្នុងនោះរួមមាន៖១- ក្រុងព្រៃវែង ចំនួន ៥នាក់២-...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានចាក់វ៉ាក់សាំងលេខរៀង ទី៧លាននាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា អំណោយនេះ...
ឲភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៣៩នាក់ និងស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧៥៣ នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ថ្មី។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៤៧៤នាក់ និងកំពុងសម្រាកព្យាបាល ៤៥២នាក់ ស្លាប់ ៤៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយ:ការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៥៨នាក់ ៕
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ក្រុមដែលតែងតែចោទគេ ថាជាអាយ៉ងរបស់បក្សកាន់អំណាចនោះ ពេលនេះបាន ចេញមកបង្កើតបក្សជាបន្តបន្ទាប់ដូចហែរកឋិន។ ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះធ្វើឡើង ក្រោយពីសង្កេតឃើញថា មានអតីតមន្រ្តីអតីតបក្សប្រឆាំងជាច្រើន បានស្នើរសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយឈានទៅដល់ការបង្កើតគណបក្សថ្មី ដែលត្រូវបានរងការរិះគន់...
បរទេស៖ប្រភពចំនួន៣ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កំពុងតែពិភាក្សាគ្នាដើម្បីបើកឡើងវិញ នូវការិយាល័យអន្តរទំនាក់ទំនងរួមមួយ ដែលទីក្រុងព្យុងយ៉ាងបានកម្ទេចចោល កាលពីឆ្នាំមិញ និងដើម្បីប្រារព្ធធ្វើជំនួបកំពូលមួយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងស្តារចំណងមិត្តភាព។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលកន្លងមក បានស្វែងរកមធ្យោបាយនានា...
បរទេស៖មន្ទីរបញ្ចកោណ និងសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីពង្រឹងកងកម្លាំងនុយក្លេអ៊ែ របស់ប្រទេសចិន ក្រោយមានសេចក្តីរាយការណ៍ថ្មីមួយថា ទីក្រុងប៉េកាំង កំពុងកសាងបំពង់ដាក់មីស៊ីល ជាង១១០។ របាយការណ៍ពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ហៅកាត់ថា AFS បាននិយាយនៅថ្ងៃចន្ទថា រូបភាពពីផ្កាយរណបបានបង្ហាញថា ប្រទេសចិន កំពុងតែកសាងទីលានដាក់បំពង់មីស៊ីលថ្មី នៅជិតទីក្រុង Hami ភាគខាងកើតនៃតំបន់ស៊ីនជាំង។ របាយការណ៍នោះ គឺត្រូវបានធ្វើឡើង...