ព័ត៌មានអន្តរជាតិ

ប្រេស៊ីល គ្រោងនឹងប្រើប្រាស់ឳសថឈ្មោះ Tecovirimat ដែលអង់ទីវីរុស ដើម្បីព្យាបាលអ្នកជំងឺអុតស្វា

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ថា លោក Marcelo Queirogaរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងកាលពីថ្ងៃចន្ទថា ប្រេស៊ីល គ្រោងនឹងប្រើប្រាស់ឳសថឈ្មោះ Tecovirimat ដែលអង់ទីវីរុសដើម្បីព្យាបាលអ្នកជំងឺអុតស្វា ដែលមានការអះអាងរួចហើយថា ធ្វើឲ្យបាត់បង់ជីវិតមួយនៅក្នុងប្រទេស ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Queiroga បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “ករណីគ្រោះថ្នាក់បំផុត នឹងអាចចាត់ចូលជាចំនួនដំបូង” ។ ដោយបានបន្ថែមថា ប្រេស៊ីល នឹងទទួលយកឳសថ ហើយអរគុណដល់វេជ្ជបញ្ជាដោយអង្គការសុខភាពអាមេរិកាំង (Pan American Health Organization)ប៉ុន្តែមិនបានបញ្ជាក់ច្បាស់នឹងត្រូវផ្គត់ផ្គង់ប៉ុន្មានដូសនោះទេ ។
ឳសថ Tecovirimat ត្រូវបានគេប្រើប្រាស់ “សម្រាប់ការថែទាំ” នៅសហរដ្ឋអាមេរិក ។ ប្រសិទ្ធភាពរបស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃសុក្រ មន្ត្រីសុខាភិបាលបានបញ្ជាក់ពីការស្លាប់ដែលទាក់ទងនឹងជំងឺអុតស្វាជាលើកដំបូងនៅក្នុងប្រទេសប្រេស៊ីល ដែលពាក់ព័ន្ធនឹងបុរសអាយុ៤១ឆ្នាំម្នាក់ដែលករណីរបស់គាត់កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ ។

យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលប្រេស៊ីល ប្រទេសនៅអាមេរិកខាងត្បូងបានរកឃើញករណីនៃជំងឺនេះយ៉ាងហោចណាស់១.៣៤២ករណី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top