ឡុងដ៌៖ យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួនជាង ៥ ម៉ឺនករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីពាក់កណ្តាលខែមករាមក។ យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១,៨៧០ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនករណីឆ្លងវីរុសនេះសរុបកើនឡើងដល់ ៥,៣៣២,៣៧១ ករណី។ ចក្រភពអង់គ្លេស បាននិងកំពុងរងគ្រោះដោយសារ...
ហ្សឺណែវ៖ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា បញ្ជីនៃឧក្រិដ្ឋកម្មសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក ទាំងក្នុង និងក្រៅប្រទេស គឺអូសបន្លាយពេលយូរហើយសហរដ្ឋអាមេរិកគួរតែប្រឈមមុខ និងដោះស្រាយការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មុនដែលចេញដោយបេសកម្មអាមេរិក នៅទីក្រុងហ្សឺណែវ ដែលបានរិះគន់ប្រទេសចិន អំពីបញ្ហាសិទ្ធិមនុស្ស បេសកកម្មចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលេងល្បែងមួយ គឺចោរដែលកំពុងស្រែកថា “បញ្ឈប់ចោរ”...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៤ ករណី បន្ថែមទៀត ក្នុងនោះ (០២ករណី សហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០៨ នាក់ បន្ថែមទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៣៩នាក់ ស្លាប់ ២នាក់។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩៤៣នាក់ និងកំពុងសម្រាកព្យាបាល៨៨០នាក់ ស្លាប់១៧នាក់៕
ភ្នំពេញ៖មេឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឃុបឃិតជាប្រព័ន្ធជាមួយជនទុច្ចរិត បានយកគ្រឿងចក្រឈូសឆាយ ដីតំបន់ ២ តំបន់អភិរក្សដែននេសាទ យកលក់ឲ្យឈ្មួញ ទំហំ ១២០ ហិកតា ដែលមានប្រជាពលរដ្ឋចំនួន ៨០៨ នាក់ តំណាងគ្រួសារ ។ ពាក់ព័ន្ធករណីនេះអាជ្ញាធរហាក់គ្មានវិធានការដោះស្រាយ ស្ងាត់ឈឹង ធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿទាំងស្រុង។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យបើកដំណើរការឡើងវិញ ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអូឡាំពិក មានទីតាំងក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីម៉ោងសូន្យថ្ងៃទី១៧ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរ បានសម្រេចបិទផ្សារនេះ១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការឡើងថ្លៃមុខទំនិញ និងសាំងស្របពេលកូវីដ១៩ មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងបន្ថែមថា”រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ កំពុងត្រៀមរៀបចំធ្វើការដាក់ ទណ្ឌកម្មលើមន្ត្រីចិនជាច្រើនរូប ជុំវិញការបង្ក្រាបរបស់ទីក្រុងប៉េកាំង លើចលនាលទ្ធិប្រជាធិបតេយ្យនៅហុងកុង ក៏ដូចជាធ្វើការព្រមានដល់ក្រុមហ៊ុនជំនួញអន្តរជាតិ ដែលកំពុងធ្វើប្រតិបត្តិការនៅទីនោះ ស្តីពីស្ថានភាពកំពុង ធ្លាក់ចុះដុនដាប។ ប្រភពដែលដឹងពីព័ត៌មាននេះ បាននិយាយប្រាប់ថា ទណ្ឌកម្មហិរញ្ញវត្ថុ នឹងផ្តោតគោលដៅដល់មន្ត្រីចំនួន៧រូប មកពីការិយាល័យទទួលបន្ទុកកិច្ចការហុងកុងរបស់ប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា លោកវេជ្ជបណ្ឌិត Samiran Panda ប្រធានគ្រប់គ្រងរោគរាតត្បាត និងជំងឺឆ្លង នៅស្ថាប័នស្រាវជ្រាវសុខភាព កំពូលរបស់ប្រទេសឥណ្ឌា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រលកទី៣នៃការផ្ទុះឡើងជំងឺកូវីដ-១៩នឹងកើតឡើងនៅចុង ខែសីហា ។ ទោះយ៉ាងណា លោក Panda បានលើកឡើងថា មានឱកាសរលកទី៣នឹងជារលកមួយ ស្រាលហើយមិនខ្លាំងដូចរលកទី២...