សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បាននិយាយថា ការអភិវឌ្ឍន៍របស់ប្រទេសចិន មានភាពវិជ្ជមានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយប្រទេសជាច្រើនរំពឹងថា នឹងទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាព ដែលបង្ហាញដោយកំណើនរបស់ខ្លួន។ លោក Lee បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន គឺជា “ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ស្ទើរតែគ្រប់ប្រទេសក្នុងអាស៊ី រួមទាំងប្រទេសជប៉ុន និងសិង្ហបុរីផងដែរ។ វាជាធម្មជាតិ ហើយវា គឺជាអ្វីដែលបណ្តាប្រទេសក្នុងតំបន់ស្វាគមន៍ជាទូទៅ...
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នាទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ហើយស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈប្រកបដោយភាពសប្បាយរីករាយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងធ្វើកំណែទម្រង់ការអនុវត្តរបស់ប៉ូលីសសហព័ន្ធ ក្នុងខួប ២ឆ្នាំ នៃការស្លាប់របស់ George Floyd។ សកម្មភាពនេះបានកើតឡើងនៅក្នុងខួបលើកទីពីរនៃការសម្លាប់បុរសជនជាតិអាមេរិកអាហ្វ្រិក George Floyd ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ក្នុងពេលចាប់ខ្លួន។ លោក បៃដិន...
សេអ៊ូល៖ អ្នកជំនាញកូរ៉េខាងត្បូងបានឲ្យដឹងថា សម្ព័ន្ធភាពពង្រឹងរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសាន និងឈានទៅរកសង្រ្គាមត្រជាក់ថ្មីមួយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារបានបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ីលើកដំបូងរបស់លោកចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំមុន។ លោក Woo Su-keun នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ានៃប្រទេសកូរ៉េបានប្រាប់ស៊ិនហួថា “នៅក្នុងទំនាក់ទំនងអន្តរជាតិ សម្ព័ន្ធភាពចាំបាច់តម្រូវឱ្យមានប្រទេសជាសត្រូវរួម… សហរដ្ឋអាមេរិក មើលឃើញថា ប្រទេសចិនជាគូប្រជែង...
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើន មានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសជិតខាងតែម្តង ទន្ទឹមជាមួយគ្នានេះដែរក៏មានមតិជាច្រើន បានបញ្ចេញលើការផ្សព្វផ្សាយនោះថាតើពេលណាទើបរថយន្តនេះមានវត្តមានក្នុងប្រទេសកម្ពុជា? សម្រាប់ចម្លើយនោះគឺដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដូច្នេះអតិថិជន និងប្រិយមិត្តគាំទ្រស្រឡាញ់រថយន្ត Ford Ranger អាចអញ្ជើញមកទស្សនារូបរាងពិត ក៏ដូចជាសាកសួរព័ត៌មាននៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ជាសះស្បើយ និងស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
បរទេស៖ រដ្ឋាភិបាលប៉ាគីស្ថានបានអនុញ្ញាតឱ្យដាក់ពង្រាយយោធាដើម្បីការពារទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ខណៈដែលបាតុកររាប់ពាន់នាក់ ដែលស្មោះ ត្រង់នឹងអតីតនាយករដ្ឋមន្ត្រី Imran Khan បានដើរតាមផ្លូវ។ លោក Khanបានដើរក្បួនតវ៉ានៅរដ្ឋធានី កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីមហាផ្ទៃ Rana Sanaullah បានសរសេរថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន មានការសោកស្ដាយចំពោះ ជនរងគ្រោះ ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការបាញ់ សម្លាប់ម្តងហើយម្តងទៀតនៅសហរដ្ឋអាមេរិក ហើយបានសម្តែងការ រំលែកទុក្ខដល់ជនរងគ្រោះ និងការអាណិតអាសូរដល់ក្រុមគ្រួសារដែលរងរបួស និងបាត់បង់ជីវិតក្នុងឧប្បត្តិហេតុ បាញ់ប្រហារនៅរដ្ឋតិចសាស់ និងជំរុញឲ្យអាមេរិកការពារសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឱ្យមានប្រសិទ្ធភាព។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពី ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំបានសម្លាប់កុមារ ១៩នាក់ និងមនុស្សពេញវ័យពីរនាក់...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឲ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូល ទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឲ្យក្រុមជនខិលខូចបញ្ចូល កម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើន ទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ...