រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើពហិការប្រឆាំងនឹងអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើប្រទេសនេះ នេះបើយោងតាមការ ចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថា លោក Ishtaye បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលកិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីប៉ាឡេស្ទីន ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។ លោក Ishtaye បានប្រាប់គណៈរដ្ឋមន្ត្រីថា “បណ្តាប្រទេសនៅលើពិភពលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសដូរ ថ្ងៃ ខែ ឆ្នាំកំណើត បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅប្រទេសស្វីស នាពេលខាងមុខនេះ ។ សម្ដេច ក៏បានពិភាក្សាជាមួយ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌រួចរាល់ផងដែរ ចំពោះការដូរ ថ្ងៃ ខែ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងឆ្លើយតប ប្រសិនបើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីនៃប្រទេស ហ្វាំងឡង់ ឬស៊ុយអែត។ វិមានក្រឹមឡាំងបានដកស្រង់សម្តីប្រធានាធិបតីបានឲ្យដឹង នៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញា សន្តិសុខ សមូហភាព នៅទីក្រុងមូស្គូថា “ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ទៅក្នុងទឹកដីទាំងនេះ ពិតជានឹងបង្កឱ្យ...
រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីន (PA) និងចលនាតស៊ូអ៊ីស្លាម ឬហាម៉ាសកាលពីថ្ងៃចន្ទ បានព្រមានប្រឆាំង នឹងផែនការរបស់អ៊ីស្រាអែលក្នុងការសាងសង់បណ្តាញរថយន្តខ្សែកាបទៅកាន់ទីក្រុងចាស់របស់ទីក្រុងយេរ៉ូសាឡឹមខាងកើត។ ការបដិសេធ និងការព្រមានរបស់ប៉ាឡេស្ទីន បានកើតឡើងបន្ទាប់ពីក្រុមឆ្វេងនិយមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបាត់បង់សំណុំរឿងរបស់ពួកគេនៅចំពោះមុខតុលាការកំពូលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។ ប្រជាជនប៉ាឡេស្ទីនអះអាងថា គម្រោងតភ្ជាប់ផ្នែកខាងលិច និងភាគខាងកើតនៃទីក្រុងបរិសុទ្ធ នឹងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ និងផ្លាស់ប្តូរទេសភាពបុរាណរបស់ទីក្រុង។ ទោះយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលរំពឹងថា គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ។...
បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីផ្នែកសុខភាពសាធារណៈកំពូលចំពោះ “អាកប្បកិរិយាមិនទទួលខុសត្រូវ” របស់ពួកគេ ចំពេលមានការរីករាលដាលនៃមេរោគ Covid-19 ដែលកំពុងកើនឡើង ដោយបញ្ជាឱ្យយោធារបស់ប្រទេសនេះជួយធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយកាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន បានចេញបទបញ្ជាមួយ...
នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកមកពីគណបក្សផ្សេងៗចំនួន០៣បក្សរួមមានមកពីគណបក្សហ៊្វុនស៊ិនប៉ិច មកពីអតីតគណបក្សប្រឆាំងដែលបានរំលាយ ជាពិសេសមកពីគណបក្សភ្លើងទៀន គឺមានសមាសភាពក្នុងជួរបេក្ខជនក្រុមប្រឹក្សាសង្កាត់ រហូតដល់០៦នាក់ ដែលមានលំដាប់លេខរៀងទី២ ទី៤ ទី៥ ទី៦ ទី៧ និងទី១០ ក៏បានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។ លោក រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ សម្តេចថែមទាំងមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។ លោក រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិនិងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឱ្យសោះ៕
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេន៍យ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមខ្លួន ឬត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា...
តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យថា ទោះបីជា សាធារណៈរដ្ឋអ៊ីស្លាម មានភាពហ្មត់ចត់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ក៏ដោយ ខ្លួនបានប្តេជ្ញា ចិត្តមិនជឿទុកចិត្តលើ “សត្រូវ” នោះទេ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយផងដែរ នោះ បានធ្វើការកត់សម្គាល់នៅខាងក្រៅពិព័រណ៍ប្រេង ឧស្ម័ន ការចម្រាញ់ និងគីមីឥន្ធនៈអន្តរជាតិ...
បរទេស៖ យោងតាមការបញ្ជាក់អះអាងដោយអ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោនលោក John Kirby កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិកគឺបានត្រៀមខ្លួនរួចរាល់ ហើយក្នុងករណីចាំបាច់ដើម្បីផ្គត់ផ្គង់សព្វាវុធនិងយោធាទៅឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត ខណៈដែលប្រទេសទាំងពីរនេះកំពុង រងចាំការសម្រេចចិត្តរបស់ណាតូ ដើម្បីចូលជាសមាជិកតាមផែនការកន្លងមក។ កាលពីថ្ងៃអាទិត្យដដែលនេះហ្វាំងឡង់ និងស៊ុយអែត បានប្រកាសជាផ្លូវការអំពីបំណងចង់ចូលចូលរួម ជាសមាជិក អង្គការណាតូទោះបីជាមានការព្រមានសាជា ថ្មីម្តងហើយម្តងទៀតថាពីសំណាក់រុស្សីក្តី។ រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្រេចថាការចូលរួមរបស់ប្រទេស ទាំងពីរជាមួយនឹងណាតូគឺ...