ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្ត កងកម្លាំងនគរបាលជាតិ ប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និងមានមនសិកាវិជ្ជាជីវៈខ្ពស់។ តាមរយៈសារលិខិតរបស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ ១៦...
អង់ការ៉ា៖ ស៊ុយអែត និងហ្វាំងឡង់ ត្រូវបានស្នើឱ្យធ្វើការជាមួយប្រទេសតួកគីលើ “ការធានាសន្តិសុខ” ដែលទីក្រុងអង់ការ៉ា បានទាមទារលើផែនការរបស់ពួកគេ ក្នុងការចូលរួមជាមួយអង្គការណាតូ នេះបើតាមរដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu។ លោក Cavusoglu បានប្រាប់អ្នកយកព័ត៌មានតួកគីនៅទីក្រុងប៊ែរឡាំង បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ តួកគីបាននិងកំពុងគាំទ្រគោលនយោបាយបើក ចំហររបស់អង្គការណាតូ ប៉ុន្តែការដេញថ្លៃសមាជិក ភាពរបស់ហ្វាំងឡង់ និងស៊ុយអែត បង្កើនការព្រួយបារម្ភអំពីសន្តិសុខសម្រាប់ទីក្រុងអង់ការ៉ា។ ទូរទស្សន៍...
បរទេស៖យោងតាមការលើកឡើងដោយអគ្គលេខាធិកា អង្គការណាតូលោក Jens Stoltenberg កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ បានបញ្ជាក់ថាអ៊ុយក្រែននឹងអាចទទួល យកជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងប្រទេសរុស្សីខណៈដែលផែនការរបស់ទីក្រុងមុស្គូ នៅតាមតំបន់ប្រយុទ្ធជា ច្រើនហាក់ដូចជាមិន មានវិវត្តទៅតាម ផែនការរបស់ខ្លួនឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើនក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកណាតូម្សិលមិញនេះ លោក Stoltenberg បានបកស្រាយអំពីប្រធានបទ សំខាន់នៃកិច្ចពិភាក្សាថាគឺធ្វើឡើង ដើម្បីការគាំទ្រដ៏ ខ្លាំងមួយទៅឲ្យប្រទេសអ៊ុយក្រែនព្រម...
សមាជិកសភាអាមេរិក៖ សព្វាវុធអាមេរិក ចាប់ផ្តើមមានចំនួនតិច ដោយសារផ្គត់ផ្គង់ឲ្យអ៊ុយក្រែនhttps://dap-news.com/international/2022/05/09/243195/ រាល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពនៅអ៊ុយក្រែន ត្រូវបានស្វាគមន៍https://dap-news.com/international/2022/05/09/243234/ សភាអាមេរិក ជំរុញការបំពាក់អាវុធឱ្យអ៊ុយក្រែន ជុំវិញជំនួយ Covid ដល់ជនជាតិអាមេរិកhttps://dap-news.com/national/2022/05/10/243562/ លោក ពូទីនថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន គឺជាវិធានការបង្ការទុកជាមុនប្រឆាំងនឹង ការឈ្លានពានមកលើរុស្ស៊ី នាពេលអនាគតhttps://dap-news.com/international/2022/05/10/243575/ អគ្គរដ្ឋទូតរុស្ស៊ី នៅក្នុងប្រទេសប៉ូឡូញ ត្រូវបាតុករកាន់ទង់ជាតិអ៊ុយក្រែន...
សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានរៀបចំពិធីបញ្ចុះរួចរាល់https://dap-news.com/national/2022/05/09/243218/ អគ្គិសនីកម្ពុជា ទុកពេល២ខែ ឲ្យក្រុមហ៊ុន SINGMENG រើខ្សែកាប្លិ៍ជាបន្ទាន់ ក្រោយរំលាយកិច្ចសន្យា ជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក (Video)https://dap-news.com/national/2022/05/09/243253/ គ.ជ.ប លុបឈ្មោះបេក្ខជន ជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ របស់បក្សប្រជាជនhttps://dap-news.com/national/2022/05/10/243610/ EU ៖ បោះឆ្នោតនៅកម្ពុជា គួរអនុញ្ញាតឲ្យអតីតបក្សប្រឆាំងចូលរួម...
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ រហូតដល់ពេលនេះសម្រេចបានប្រមាណ ៩៧% ដែលនឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខ ។ អត្ថប្រយោជន៍សំខាន់ធំៗចំនួន ០៣ នៃគម្រោងនេះ រួមមាន ៖ ១-ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ក្នុងការបិទទ្វារទឹកសំណង់មេស្ទាក់ទឹកស្ទឹង មានទទឹង ៧៥ម៉ែត្រដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា ២-ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបងផ្ទាល់ ៣-ជាសោភ័ណភាព និងទាក់ទាញសក្តានុពលទេសចរណ៌ដល់ខេត្តបាត់ដំបង ។ លោករដ្ឋមន្ត្រីបានរំលឹកអនុវស្សាវរីយ៍ដោយមានប្រសាសន៍ថា ៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាក្តីស្រមៃរបស់ខ្ញុំអស់រយ:ពេលជាង ៤០ឆ្នាំមកហើយ ដែលចង់បាននូវសំណង់ដូចនេះ ពេលនេះបានក្លាយជាការពិតហើយនៅក្នុងសម័យតេជោសែនសន្តិភាព ។ គម្រោងនេះ ពិតជាមានសារ:សំខាន់ និងអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការបម្រើដល់ជីវភាពប្រជាពលរដ្ឋ និងសោភ័ណភាពក្រុងបាត់ដំបង ។ លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ផ្តត់ផ្គង់ទឹកប្រើប្រាស់ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕
នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៩ យាងចូល ៧០ ព្រះវស្សា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន Ezecom ទាំងអស់សូមព្រះរាជានុញ្ញាត្តិ ថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជិវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ...
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមព្រះបារមីព្រះ សេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសេរីមង្គលថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជាអនុញ្ញាតថ្វាយ នៅព្រះសព្ទសាធុការ ពរក្នុងព្រះរាជពិធី...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងសមាជិកទាំងអស់សូមព្រះបារមីព្រះ សេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសេរីមង្គលថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជាអនុញ្ញាតថ្វាយ នៅព្រះសព្ទសាធុការ ពរក្នុងព្រះរាជពិធី ចម្រើនព្រះជន្មាយុ ៦៨យាងចូល៦៩ព្រះវស្សា សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមព្រះបារមីព្រះ សេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសេរីមង្គលថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជាអនុញ្ញាតថ្វាយ នៅព្រះសព្ទសាធុការ...