ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៧នាក់ បន្ថែមទៀត ។
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ដ្រ តំបន់លឿនទុំ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញ មកជាតំបន់លឿងវិញក្រោយការឆ្លងរីករាលដាល ជំងឺកូវីដ១៩ កម្រេីកឡេីងវិញបន្តិច។ យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា «ត្រូវបានកំណត់ភូមិសាស្ដ្រ តំបន់លឿងទុំ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៩...
ភ្នំពេញ៖ ក្រោយពីមានករណី កម្មករ-កម្មការិនី ប្រមាណ១ពាន់នាក់ នៅក្រុងបាវិតបាននាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក រកមេរោគកូវីដ១៩ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៍ បានលើកឡើងថា សកម្មភាពនេះ គឺជាអំពើមិនសហការ ជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយ ផ្តន្ទាទោស ជាពិន័យអន្តរការណ៍ពី...
បរទេស៖យោងតាម ការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោក Ren Zhengfei បានធ្វើការអំពាវនាវមួយ ទៅកាន់បុគ្គលិករបស់ខ្លួន ក្នុងការបន្តឥទិ្ធពលលើវិស័យនេះបន្តទៀតក្នុងនាមជា អ្នកនាំមុខគេលើបច្ចេកវិទ្យាទន់ឬ Software ទោះបីជាក្រុមហ៊ុនកំពុងប្រឈមមុខ ទៅនឹងបញ្ហាទណ្ឌកម្មដោយអាមេរិក ចំពោះបច្ចេកវិទ្យារឹង Hardware ក្តី។ នៅក្នុងសេចក្តីអំពាវនាវជាលក្ខណៈផ្ទៃក្នុងដែលត្រូវបានមើលឃើញដោយក្រុមអ្នកកាសែតបរទេសលោក Ren បាននិយាយថា...
បរទេស៖ ប្រធានបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រាប់ ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ នៅតែស្នើសុំជំនួយផ្នែកយោធាអាមេរិក ក្នុងការទប់ទល់នឹងប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនពីការគាំទ្រសង្គ្រាមដឹកនាំ ដោយប្រទេសអារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន កាលពីដើមឆ្នាំនេះ ប៉ុន្តែរដ្ឋបាលរបស់លោក ចូ ប៊ីដិន បានប្តេជ្ញាផ្តល់ការការពារដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត រួមទាំងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការពារអាកាសរបស់ខ្លួន ក្នុងការបាញ់ទម្លាក់មីស៊ីលក្រុមឧទ្ទាម Houthi ថែមទៀត ។...
បរទេស៖ក្នុងពេលមួយថ្ងៃមុន ការបោះឆ្នោតជ្រើសប្រធានាធិបតី នឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងប្រទេសស៊ីរី នោះ បណ្ដាប្រទេសលោកខាងលិច ដែលរួមមានទាំងសហរដ្ឋអាមេរិក និងអង់គ្លេសផងនោះ បានព្រមានថា ការប្រកួតប្រជែង នឹងមិនធ្វើដោយសេរី និងយុត្តិធម៌នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសរបសប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងសហរដ្ឋអាមេរិកនោះ បានចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងពេលមួយថ្ងៃ មុនដំណើរការបោះឆ្នោតនឹងបើកប្រព្រឹត្តទៅក្នុងប្រទេសស៊ីរី សម្រាប់ការបោះឆ្នោតមួយ ដែលត្រូវគេរំពឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩(COVID-19) ចំនួន ២៥ករណីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលដូចខាងក្រោម សូមដាក់ខ្លួនអោយ នៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជា បណ្តោះអាសន្ន ផ្ទះចំនួន៥ខ្នង ស្ថិតនៅភូមិដើមដូង និងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរំលឹកដល់សាធារជណជន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ឧសភា នេះ បញ្ជាក់ថា «ក្នុងករណីលោក-លោកស្រី...
បរទេស៖យោងតាមឯកសារមួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួនមីស៊ីល ផ្លោងឆ្លងទ្វីបប្រតិបត្តិការ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ ok pnc ចំនួន ៥១៧។ តាមសេចក្តីរាយការណ៍ ចំនួននេះគឺមានប្រមាណតិចជាងចំនួនមីស៊ីលដូចគ្នានេះ ដែលសហរដ្ឋអាមេរិកមានដល់ទៅចំនួន៦៥១ ប៉ុន្តែមន្ត្រីរុស្ស៊ីបាននិយាយថា ប្រទេសរបស់ពួកគេ មានក្បាលគ្រាប់ចំនួន១.៤៥៦គ្រាប់ដាក់ប្រើលើមីស៊ីល ផ្លោងឆ្លងទ្វីបនិងមីស៊ីលផ្សេងទៀត ស្របពេលសហរដ្ឋអាមេរិកមានចំនួន ១.៣៥៧គ្រាប់។ ហើយស្របពេលដែលសហរដ្ឋអាមេរិក...