បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រេសិតពិសេសនៃប្រទេសចិន បានធ្វើការអំពាវនាវមួយសុំឲ្យមានការខំប្រឹងប្រែង ដើម្បីជួយដល់កិច្ចការងារថែរក្សាស្ថេរភាពសនតិភាព នៅក្នុងប្រទេសអ៊ីរ៉ាក់ជាពិសេសការបោះឆ្នោតដយសេរី នៅទីនោះ។ លោក Zhang Jun តំណាងពិសេសរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះថា៖អ៊ីរ៉ាក់នៅតែស្ថិតក្នុងស្ថានភាព នៃការគ្រប់គ្រងសន្តិសុខដែលត្រូវការការគាំទរជាអន្តរជាតិជាបន្តបន្ទាប់ជាពិសេស សម្រាប់កិច្ចប្រឹងប្រែងប្រឆាំង ភេរវកម្មរបសប្រទេស។ លោកបន្តថាក្រុមជ្រុលនិយម IS មកដល់ពេលនេះនៅតែបន្តការវាយប្រហារ លើប្រទេសអ៊ីរ៉់ាក់នៅឡើយ ហើយជាលទ្ធផលវាបានធ្វើឲ្យពលរដ្ឋអ៊ីរ៉ាក់ស៊ីវិលជាច្រើនរយនាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំនេះ ហេតុដូចនេះសហគមន៍អន្តរជាតិគួរតែបន្តជួយដល់អ៊ិរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង បញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព ជាងមុន។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៦០ ជូនកម្មករនិយោជិតចំនួន ៥,២៦២នាក់ នៃរោងចក្រ សហគ្រាសចំនួន២៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដថ្មីចំនួន៤៧២នាក់ទៀត និងជាសះស្បើយ ៣៦៩នាក់ ខណៈមានអ្នកស្លាប់ថ្មី៥នាក់។ ក្នុងចំណោម៤៧២នាក់នេះ ករណីឆ្លងសហគមន៍៤៦៩នាក់ និងអ្នកដំណើរពីបរទេស៣នាក់។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ២០៦៩៥នាក់ អ្នកជាសះស្បើយ៨៥៣៩នាក់ និងអ្នកស្លាប់ចំនួន១៣៦នាក់៕
ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលជាខ្លាំង ដែលបុរសជាប្តីបានរៀបចំ គម្រោងដុតផ្ទះដើម្បីសម្លាប់ប្រពន្ធកូនទាំង៥នាក់ឲ្យស្លាប់ព្រមគ្នា ក្នុងពេលត្រឹមតែមួយយប់ កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ តាមការសួរចម្លើយពីសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឈ្មោះ នន់ សារ៉េត អាយុ៣៩ឆ្នាំជាប្តីបានសារភាព ជាឃាតកសម្លាប់ប្រពន្ធកូន៥នាក់។ សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់...
ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។ អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។ លោក កឹម សុខា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា ស្ដារសន្តិភាព និងស្ថេរភាពឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំនេះហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃសេនាធិការយោធាការពារជាតិលោកឧត្តមសេនីយ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋដែលទើបបង្កើតថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិលោក Guterres ក៏បានលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យធ្វើតាមយ៉ាងឆាប់រហ័ស នូវការប្តេជ្ញាចិត្តរបស់ខ្លួន...
រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់នៅថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀតពីរោគរាតត្បាត ក្នុងរយៈពេលត្រឹម ២៤ម៉ោង។ ក្នុងរយៈពេល ២៤ ម៉ោងមុនការធ្វើតេស្តក៏បានរកឃើញ ៧២,៧១៥ ករណីថ្មី នៃការឆ្លងមេរោគកូវីដ-១៩ ។ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការកែលម្អភាព ប្រកួតប្រជែងរបស់ខ្លួនដែលអាចសម្រេច បានតាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនរារាំងការអភិវឌ្ឍរបស់ ប្រទេសដទៃនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី ហួ ជុនយីង បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានថា“ ប្រសិនបើវាប្រឈមមុខ ឬថែមទាំងគាបសង្កត់ភាគីម្ខាងទៀត វារឹតតែធ្វើឱ្យអរិភាពកាន់តែខ្លាំងឡើង ហើយនៅទីបំផុតនាំឱ្យមានការខាតបង់ទាំងសងខាង” ។ លោកស្រីហួ បានធ្វើការកត់សម្គាល់បន្ទាប់ពីលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បុរសខាងលើ បានធ្វើដំណើរមកពីខេត្តកណ្ដាល កាលពីថ្ងៃទី២៧...