ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម) ។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានខាងលើ បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុកកំណើត នៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៦នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ៧១នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៨នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន ០៦ករណី។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៦ករណីថ្មីបន្ថែមទៀត នៅស្រុកបរិបូណ៍ និងស្រុកជនគិរី។
បរទេស៖ លោកប្រធានាធិបតីរ៉ូមា Klaus Iohannis បានមានប្រសាសន៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលនៃរដ្ឋជាសមាជិកណាតូ នៅអឺរ៉ុបខាងកើត ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Bucharest ជារដ្ឋធានីនៃប្រទេសរ៉ូម៉ា ដោយផ្តោតលើសន្តិសុខនៅតំបន់សមុទ្រខ្មៅនិង ប្រទេសអ៊ុយក្រែន។ ជំនួបកំពូលនេះ តាមសេចក្តីរាយការណ៍ នឹងត្រូវបានរៀបចំរួមគ្នាដោយលោក Klaus Iohannis និងលោកប្រធានាធិបតីនៃប្រទេសប៉ូឡូញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្រុមហ៊ុនជីវៈវិទ្យាសាស្ត្ររបស់អាល្លឺម៉ង់ BioNTech ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសហការជាមួយនឹង Pfizer នឹងធ្វើការៀបចំការិយាល័យកណ្តាលប្រចាំតំបន់មួយរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុននេះ ឡើងនៅទីនេះផងដែរដែលជឿជាក់ថា នឹងអាចដំណើរប្រតិបត្តិការរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមដើមឆ្នាំ២០២៣។ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា រោងចក្រនេះនឹងផ្តល់ការផ្គត់ផ្គង់ ទ្រង់ទ្រាយធំសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ទាំងវ៉ាក់សាំងនិងឧបករណ៍ ធ្វើតេស្តលឿនផង។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សិង្ហបុរីលោក Chan Chun Sing...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃច័ន្ទនេះ បានយល់ព្រមកែប្រែគោលនយោបាយអចលនទ្រព្យមួយចំនួនរបស់លោក ដោយបានហៅគោលនយោបាយនោះថា ជាហេតុផលចម្បង សម្រាប់ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដល់អ្នកបោះឆ្នោតចំពោះគណបក្សរបស់លោ កនៅក្នុងការបោះឆ្នោត តាមតំបន់។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោកមូន បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នៅ...