ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ...
កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀត តាមរយៈការបោះឆ្នោតអន្តរជាតិថា កម្ពុជាប្រកាន់ជំហរមួយជាក់លាក់ គឺមិនគាំទ្រចំពោះប្រទេសរុស្ស៊ី ប្រើកំលាំងទៅប្រឆាំងរំលោភអធិបតេយ្យភាព ប្រទេសអ៊ុយក្រែន ។ កាលពីជាងកន្លះខែមុន នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ ក្នុងចំណោមប្រទេសជិត២០០ កម្ពុជា ក៏បានបោះឆ្នោតប្រឆាំងរុស្ស៊ីលើការឈ្លានពានអ៊ុយក្រែនផងដែរ ។ គិតមកទល់ពេលនេះ បញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយប្រមាណជា១ខែមកហើយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ជួយបន្តជំរុញការងារសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅតំបន់ផ្សាររាត្រី ទៅជ្រោយចង្វារ និងពីភ្នំពេញទៅអរិយក្សត្រ។ ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រធានាធិបតីកូរ៉េថ្មី...
“ពាក្យសម្តីអំពីការដែលភាគីចិនផ្តល់ជំនួយយោធាទៅឱ្យភាគីរុស្ស៊ីគឺជាព័ត៌មានក្លែងក្លាយ ហើយយើងប្រឆាំងចំពោះរឿងនេះ ។”កាលពីថ្ងៃទី២០ខែមីនាតាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយក្រុមហ៊ុនវិទ្យុផ្សាយសំឡេងកូឡុំប៊ីរបស់អាមេរិក CBS លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិកនិងបស្ចិមប្រទេសដែលឆ្លៀតយកបញ្ហាអ៊ុយក្រែនប្រឌិតពាក្យចចាមអារ៉ាមនិងមួលបង្កាច់ភាគីចិន ។មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅពេលមុននិងក្រោយនៃការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធប្រទេសចិនឥតឈប់ឈរ ។ ក្នុងនោះ ការប្រឌិតពាក្យចចាមអារ៉ាមថា ចិនប្រហែលនឹងផ្តល់ជំនួយយោធាចំពោះរុស្ស៊ី នេះគឺជាការមួលបង្កាច់របស់សហរដ្ឋអាមេរិក ហើយប្រទេសប៉ែកខាងលិចក៏ធ្វើតាមសហរដ្ឋអាមេរិកដែរ ។ ឧបាយកលដែលប្រើប្រាស់អនុត្តរភាពបែបអាមេរិកនិងនិយាយពាក្យកុហកដោយផ្តេសផ្តាសបែបនេះ បើនិយាយចំពោះសហគមន៍អន្តរជាតិ វាមិនមែនជារឿងចម្លែកនោះទេ...
កម្ពុជា រងឥទ្ធិពលសម្ពាធទាប ពីឥណ្ឌាធ្វើឲ្យភ្លៀងកើនឡើង លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់https://dap-news.com/national/2022/03/22/230687/ ទៅដល់ភូមាភ្លាម ប្រមុខការទូតកម្ពុជា ជួបនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង និងរដ្ឋមន្ត្រីសំខាន់ៗ ៣រូបទៀត (Video)https://dap-news.com/national/2022/03/22/230754/ សម្តេច ស ខេង បញ្ជាអាជ្ញាធរព្រំដែនទប់ស្កាត់ពលរដ្ឋខ្មែរ កុំឲ្យជួលដីស្រែ ទៅវៀតណាម (Video)https://dap-news.com/national/2022/03/22/230768/ សម្តេច ស ខេង...
បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា លទ្ធភាពរបស់ប្រធានាធិបតីអាមេរិក Joe Biden ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន “មិនត្រូវបានពិនិត្យពិច្ច័យនោះទេ” ប៉ុន្តែមានហេតុផលមួយចំនួននៅពីក្រោយការសម្រេចចិត្តមិន “ចូលទៅក្នុងតំបន់សង្រ្គាម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Psaki...
បរទេស៖ អ្នកការទូតកំពូលរបស់ប្រទេសហុងគ្រី បាននិយាយថា ប្រទេសរបស់លោកនឹងមិនគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើក្រុមហ៊ុនថាមពលរុស្ស៊ីទេ ដោយហេតុផលថា វិធានការនេះអាចត្រឡប់ថយក្រោយ ហើយបានព្រមានថា សំណើតំបន់គ្មានការហោះហើរសម្រាប់អ៊ុយក្រែន ហានិភ័យនឹងបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែធំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមាជិកសហភាពអឺរ៉ុបរួមនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ទីក្រុង...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានខ្វែងគំនិតគ្នា លើ ថាតើ និងរបៀបដាក់ទណ្ឌកម្មលើវិស័យថាមពលដែលរកបានរបស់រុស្ស៊ី ជុំវិញការឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដោយប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ប្លុកនេះគឺពឹងផ្អែកខ្លាំងពេកលើប្រេងរបស់រុស្ស៊ីក្នុងការសម្រេចចិត្តដើម្បីធ្វើការហ៊ុមមព័ទ្ធ ។ សហភាពអឺរ៉ុប ហៅកាត់ (EU)និងសម្ព័ន្ធមិត្តបានដាក់ចេញនូវវិធានការណ៍ដ៏តឹងរឹងប្រឆាំងនឹងរុស្ស៊ីរួចហើយ...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ទៀត ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន៧២នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ១៥៨នាក់ អ្នកជាសះស្បើយចំនួន ១៣១ ១១០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥២នាក់៕