ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការប្រជុំនានា គឺបានរក្សាគំលាតល្អហើយ ប៉ុន្តែសម្រាប់ការថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ប្រជុំគឺនៅជុំគ្នាដដែល ដោយមិនបានរក្សាគំលាត ឲ្យនៅឆ្ងាយពីគ្នាទេ ដូច្នេះត្រូវរក្សាគំលាត ព្រោះកន្លងមកមានការឆ្លងជំងឺកូវីដ១៩ តាមរយៈការថតរូប។ តាមរយៈសារជាសំឡេង ប្រមាណជា៣០នាទី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោបានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៧នាក់ទៀត ដែលជាពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន១៩នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៩ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៥៧៨ នាក់ អ្នកជាសះស្បើយចំនួន៩១៧...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅ និងសិក្សានៅអមេរិកទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាកើតឡើង គួរឲ្យបារម្ភលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលកើតឡើងនៅតំបន់មួយចំនួន ក្នុងសហរដ្ឋអាមេរិក ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូត បាននៅថ្ងៃទី១៨ មីនា បានបញ្ជាក់ថា «ស្ថានទូតសូមអំពាវនាវ ដល់បងប្អូនទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាខាងលើ ហើយក្នុងករណីទទួលរង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បង់ក្លាដែស ដើម្បីចូលរួមចំណែកដល់សន្តិភាព ជាពិសេស ជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ក្នុងពិធីប្រារព្ធខួបកំណើត១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស និងទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើក ទី៥០ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមអះអាងជាថ្មី...
បរទេស៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ប្រទេសថៃ មានអ្នកស្លាប់ម្នាក់បន្ថែមទៀតដោយសារវីរុសកូវីដ១៩ និងបានរកឃើញអ្នកឆ្លងថ្មីវីរុសនេះចំនួន ៩២ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ៧៨នាក់ និងករណីនាំចូលចំនួន ១៤ នាក់ ដែលនាំឱ្យមានអ្នកស្លាប់ក្នុងប្រទេសនេះសរុបកើនដល់ ៨៩ នាក់និងមានអ្នកឆ្លងសរុបកើនឡើងដល់ ២៧ ៤៩៤ នាក់។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃ ក្រសួងមហាផ្ទៃបានឲ្យដឹងថាដោយសារមាន ករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) កាត់ប្រាក់ពីទូរស័ព្ទជនរងគ្រោះ។ ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។...
សេអ៊ូល៖ កូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមការប្រជុំ “ពីរបូកពីរ” នៃរដ្ឋមន្រ្តីការបរទេស និងការពារជាតិនៅទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្របសម្រួលមួយលើប្រទេសកូរ៉េខាងជើង ការខិតខំរួមគ្នាដើម្បីពង្រឹងសម្ព័ន្ធមិត្ត និងបញ្ហាពិភពលោកផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេស Chung Eui-yong និងរដ្ឋមន្រ្តីការពារជាតិ Suh Wook បានចូលរួមជាមួយសមភាគីអាមេរិកគឺលោក Antony Blinken និងលោក Lloyd Austin...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបន្តមិនអើពើ នឹងការទាក់ទងណាមួយពីសហរដ្ឋអាមេរិកលើកលែងតែ ទីក្រុងវ៉ាស៊ីនតោន ដកគោលនយោបាយអរិភាពរបស់ខ្លួនឆ្ពោះ ទៅទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ អនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើងលោកស្រី Choe Son-hui ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានទាក់ទងទីក្រុងព្យុងយ៉ាង សូម្បីតែមួយថ្ងៃមុនពេលសមយុទ្ធរួមគ្នារបស់ខ្លួនជាមួយកូរ៉េខាងត្បូង ចេញមកពីប្រទេសទី៣។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងប្រមុខការពារជាតិរបស់ខ្លួន កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា នាពេលបច្ចុប្បន្នក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើស ក្នុងការទទួលបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានពីរជម្រើស។ ជម្រើសទីមួយគឺអ្នកប្រើប្រាស់ទទួលបានការផ្សព្វផ្សាយ ពាណិជ្ជកម្ម ជាលក្ខណៈទូទៅ ចំណែកឯជម្រើសទីពីរវិញនោះ គឺអ្នកប្រើប្រាស់និងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដែល មានលក្ខណៈផ្ទាល់ខ្លួនដែលគេហៅថា Personalized Ads។ប៉ុន្តែក្នុងពេលឆាប់ៗនេះក្រុមហ៊ុននឹងទាមទារឱ្យអ្នកប្រើប្រាស់ ្ទាំងអស់ឯកភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកមមជាលក្ខណៈ Personalized Ads។ Personalized Ads គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយធ្វើការវិភាគទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនពាក់ព័ន្ធដើម្បីឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។...
ភ្នំពេញ ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃររបបបេឡាសន្តិសុខសង្គម (ប.ស.ស.) ចំនួនពីរលើករួចមកហើយនោះ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី៦ អាណត្តិទី១ ក្នុងការពិភាក្សាត្រួតពិនិត្យ អនុម័តសម្រេច លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពលោក...