បរទេស៖ សេវាឆ្មាំព្រំដែនអ៊ុយក្រែនបានអះអាងថា ប្រតិបត្តិការយោធាដែលធ្វើឡើងដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែបានមកពីឆ្លងកាត់ព្រំដែនរួមគ្នារបស់រុស្ស៊ីនិងអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីប្រទេសបេឡារុស្សផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមអាជ្ញាធររបស់ខ្លួន អ៊ុយក្រែនត្រូវបានរុស្ស៊ី វាយប្រហារនៅម៉ោងប្រហែល ៥ ព្រឹកនៅព្រឹកថ្ងៃព្រហស្បតិ៍នៅទូទាំងព្រំដែនទាំងពីរដោយផ្តោតលើតំបន់ Lugansk, Sumy, Kharkov, Chernihiv និង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហផ្ទៃ បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិល មិនត្រូវយកម៉ោងបម្រើការងាររបស់ខ្លួន ទៅបម្រើឲ្យសកម្មភាពគណបក្សនយោបាយណាមួយឡើយ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ សម្ដេច ស ខេង បានណែនាំដល់មន្ត្រីរាជការស៊ីវិល ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ថា តម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដោយទាំងតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក និង Brent គឺលើសពី១០០ដុល្លារអាមេរិកក្នុង១បារ៉ែលក្នុងការជួញដូរក្នុងពេលថ្ងៃ ខណៈដែលពាណិជ្ជករបានវាយតម្លៃភាពតានតឹងភូមិសាស្ត្រនយោបាយលើអ៊ុយក្រែន។ ផ្សារហ៊ុន West Texas Intermediate សម្រាប់ធ្វើការចែកចាយរហូតដល់ខែមេសាបានបង្កើនតម្លៃ៧១សេនស្មើនឹង៩២,៨១ដុល្លារអាមេរិកក្នុង១បារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange បន្ទាប់ពីឈានដល់វគ្គជួញដូរកម្រិតខ្ពស់គឺ១០០.៥៤ដុល្លារ ។...
គយ លើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ ថា គ្មានមេរោគកូវីដ-១៩ ចំពោះសាច់បង្កក នាំចូលកម្ពុជាhttps://dap-news.com/international/2022/02/24/223763/ ក្រសួងការងារ នឹងធ្វើជំរឿនសេដ្ឋកិច្ច តាមបណ្ដារោងចក្រ សហគ្រាស ទូទាំងប្រទេសhttps://dap-news.com/national/2022/02/24/223859/ កម្ពុជា-ម៉ាឡេស៊ី ជំរុញបន្ថែមទៀត នូវវិស័យពាណិជ្ជកម្មទ្វេភាគី ដើម្បីស្ការសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដhttps://dap-news.com/national/2022/02/24/223850/ នាយករដ្ឋមន្ដ្រីកម្ពុជា អំពាវនាវ ឲ្យមានកិច្ចសន្ទនា និងដោះស្រាយ...
បរទេស៖ គិតត្រឹមម៉ោង៧យប់នេះកងកម្លាំងនៃប្រទេសរុស្សី បានបើកការវាយប្រហារចូល ទៅដល់តំបន់ភាគខាងជើងនៃទីក្រុងគៀវ ហើយនេះបើយោងតាមការបញ្ជាក់ ដោយកងកម្លាំងការពារព្រំដែន របស់អ៊ុយក្រែន។ គួរឲ្យដឹងដែរថារបាយការណ៍ ចុងក្រោយនេះយោធាអ៊ុយក្រែនចំនួន៤០នាក់ ហើយដែលបានបាត់បង់ជីវិតហើយប្រមាណជា១០នាក់ទៀត ជាជនស៊ីវិលក្រោយការវាយប្រហារទ្រង់ទ្រាយ ធំដោយរុស្សីចូលទៅកាន់ទីក្រុងធំៗ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ជាការឆ្លើយតបមេដឹកនាំបណ្តា ប្រទេសមហាអំណាចលើលោកបានធ្វើការថ្កោលទោស រុស្សីខ្លាំងជាពិសេសអាមេរិកហើយចុងក្រោយនេះ ប្រធានាធិបតីបារាំងលោក Macron បាន បញ្ជាក់ថានឹងបង្កើនជាទំរង់គាំទ្រគ្រប់រូបភាពដើម្បីជួយ ដល់អ៊ុយក្រែន។ ចំណែកឯលោកប្រធានាធិបតីតួកគី...
វ៉ាស៊ិនតោន៖ ក្រោយធ្វើប្រតិកម្មឆ្លើយតប ជាច្រើនរួចមកចំពោះបញ្ហាវាយប្រហារ ដោយរុស្សីទៅលើអ៊ុយក្រែននោះប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍ក៏បានបញ្ជាក់ដែរថានឹងបើកកិច្ចប្រជុំ ជាបន្ទាន់មួយជាមួយនឹងមេដឹកនាំ G7 ផងដែរដើម្បីអាចសម្រេចចិត្តជ្រើសយក វិធីសាស្ត្រផ្សេងទៀតក្នុងការឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ លោក Biden ធ្លាប់បានបញ្ជាក់ហើយថាសហរដ្ឋអាមេរិកក៏នឹង បើកកិច្ចប្រតិបត្តិការជាមួយនឹងបណ្តាសម្ព័ន្ធមិត្តណាតូផងដែរដើម្បីធានាឲ្យបាននូវការសាមគ្គីជារួមនិង ដ៏មានកម្លាំងមួយទុកយកទៅប្រឈមមុខនិងទប់ទល់ ជាមួយនឹងសកម្មភាពឈ្លានពានទាំងឡាយណាដែលធ្វើឡើងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ គួរឲ្យដឹងដែរថានៅក្រោយសេចក្តីប្រកាសដោយប្រធានាធិបតីរុស្សីលោក Vladimir Putinសម្រេចឲ្បបើកប្រតិបត្តិការ ពិសេសមួយប្រឆាំងទៅនឹងអ៊ុយក្រែន ហើយនោះសំលេងផ្ទុះដោយគ្រាប់មីស៊ីលបានចាប់ផ្តើមលាន់លឺ នៅតាមទីក្រុងជាច្រើនដូចជា គៀវដែលមានប្រជាពលរដ្ឋរស់នៅជាង៣លាននាក់...
បរទេស៖ ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោកពូទីន គឺមាន ប្រភពជាច្រើនបានរាយការណ៍ពីការផ្ទុះដ៏ធំនៅក្នុងទីក្រុង Kyiv រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងជាទីជម្រករបស់ប្រជាជនជិត៣ លាននាក់ ក៏ដូចជានៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងដែលមានប្រជាជនជាង ១ លាននាក់នៅភាគខាងកើត និងទីក្រុងសំខាន់ៗផ្សេងទៀត។ យោងតាមសារព័ត៌មាន Rolling Stone ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី...
បទេស៖ ការបង្កើនយោធារបស់រុស្ស៊ីនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន កំពុងសាកល្បងលទ្ធភាពនៃខ្សែអ័ក្សរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ-ប៉េកាំង តម្រង់ប្រឆាំងនឹងអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួបរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ក្នុងខែនេះ បានជំរុញឱ្យមានការរំពឹងទុកថា...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងផ្តល់ “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក “មិនចាំបាច់ស៊ីមេទ្រី” ប៉ុន្តែ “រសើប” ដល់ទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីការទទួលស្គាល់របស់ទីក្រុងម៉ូស្គូ ចំពោះ “សាធារណរដ្ឋ” ទាំងពីរនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់នៃការរឹតបន្តឹងដែលផ្តោតលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម គឺស្របទៅនឹងការប៉ុនប៉ង ដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បី “ផ្លាស់ប្តូរផ្លូវរបស់រុស្ស៊ី”...