ព័ត៌មានអន្តរជាតិ

Updated៖​ កងកម្លាំងរុស្សីវាយ ចូលដល់តំបន់ភាគខាងជើងទីក្រុងគៀវ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស ហៅលោក Putin ថាជា”ជនផ្តាច់ការ”

បរទេស៖ គិតត្រឹមម៉ោង៧យប់នេះកងកម្លាំងនៃប្រទេសរុស្សី បានបើកការវាយប្រហារចូល ទៅដល់តំបន់ភាគខាងជើងនៃទីក្រុងគៀវ ហើយនេះបើយោងតាមការបញ្ជាក់ ដោយកងកម្លាំងការពារព្រំដែន របស់អ៊ុយក្រែន។

គួរឲ្យដឹងដែរថារបាយការណ៍ ចុងក្រោយនេះយោធាអ៊ុយក្រែនចំនួន៤០នាក់ ហើយដែលបានបាត់បង់ជីវិតហើយប្រមាណជា១០នាក់ទៀត ជាជនស៊ីវិលក្រោយការវាយប្រហារទ្រង់ទ្រាយ ធំដោយរុស្សីចូលទៅកាន់ទីក្រុងធំៗ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ជាការឆ្លើយតបមេដឹកនាំបណ្តា ប្រទេសមហាអំណាចលើលោកបានធ្វើការថ្កោលទោស រុស្សីខ្លាំងជាពិសេសអាមេរិកហើយចុងក្រោយនេះ ប្រធានាធិបតីបារាំងលោក Macron បាន បញ្ជាក់ថានឹងបង្កើនជាទំរង់គាំទ្រគ្រប់រូបភាពដើម្បីជួយ ដល់អ៊ុយក្រែន។

ចំណែកឯលោកប្រធានាធិបតីតួកគី បានធ្វើការរិះគន់ខ្លាំងៗចំពោះរុស្សីហើយបាន លើកឡើងថាវាគឺជាសកម្មភាពដែលធ្វើឲ្យមានការគម្រាមកំហែងខ្លាំងដល់សន្តិភាពនៅក្នុងតំបន់ខណៈ ដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រើប្រាស់ពាក្យធ្ងន់ៗថាលោក Putin គឺជា”ជនផ្តាច់ការ”ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top