ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន៣៥៨នាក់ និងស្លាប់ចំនួន២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៧ ៥៧៥នាក់ អ្នកជាសះស្បើយចំនួន១២១ ១២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០២២នាក់៕
កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥,០៩៩ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣,២៤៦,៧៧៩ករណី នេះបើយោងតាមក្រសួងសុខាភិបាល។ ករណីដែលបានរាយការណ៍ថ្មី គឺជាករណីនាំចូលចំនួន ៨៥ករណី និងការឆ្លងក្នុងស្រុកចំនួន ២៥,០១៤ករណី ដែលបានបង្ហាញទិន្នន័យដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងនោះដែរ ត្រឹមរយៈពេល ២៤ម៉ោង ម៉ាឡេស៊ីបានកត់ត្រាការស្លាប់ថ្មីចំនួន ៤៣ នាក់បន្ថែមទៀតពីជំងឺរាតត្បាតត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់...
កាប៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនៅទូទាំងប្រទេសគិតត្រឹមថ្ងៃចន្ទ ។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងទូទៅលើកទី២ក្នុងឆ្នាំ២០២២ ដែលមានគោលបំណងចាក់វ៉ាក់សាំងកុមារចំនួន៩,១លាននាក់ដែលមានអាយុក្រោម៥ឆ្នាំ” ។ រដ្ឋាភិបាលបានឲ្យដឹងថា ខេត្តនានារួមមាន Bamyan, Daykundi និង Ghor ក៏ដូចជាស្រុកមួយចំនួននៃខេត្ត Ghazni និង...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ទោះបីជាមានភាពតានតឹងក្នុងប្រទេសអ៊ុយក្រែនក៏ដោយ អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តថានឹងស្នាក់នៅដោយមានបុគ្គលិកប្រហែល១.៥០០នាក់ និងប្រហែល១០០នាក់នៅភាគខាងកើតរបស់ប្រទេស ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងថា “ជាលទ្ធផលនៃស្ថានភាពវិវឌ្ឍនៅលើដី យើងបានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងបណ្តោះអាសន្ននៃបុគ្គលិកដែលមិនសំខាន់ និងអ្នកនៅក្នុងបន្ទុកមួយចំនួន”...
ភ្នំពេញ ៖ ដោយសារតែនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែបន្តរីករាលដាលមេរោគបំប្លែងថ្មី អូមីក្រុង កើនឡើងប៉ុន្មានថ្ងៃនេះ និងឈានដល់មានមនុស្សស្លាប់៣ថ្ងៃជាប់ៗគ្នា ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយ មិនមានការស្លាប់ អស់រយៈពេលជាង១ខែកន្លងទៅនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថាននីយ៍ប្រព្រឹត្តកម្មទឹកកង្វក់បឹងជើងឯក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ អនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងជាថ្មីទៀតថា ការបង្កឲ្យមានទឹកជំនន់ ឬជំនន់ទឹកភ្លៀង នាពេលកន្លងមក គឺមិនមែនបណ្ដាលមកអំពីការលុបបឹង និងកាប់ព្រៃនោះទេ គឺវាជាកត្តានៃសមត្ថភាពនៃការរំដោះទឹក និងបញ្ហាកកកស្ទះសំរាម នៅក្នុងលូជាដើម។ ការចេញមុខបកស្រាយ របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីមានការរិះគន់ មិនសំចៃមាត់ ពីសំណាក់ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កាលពីឆ្នាំ២០២១ ផ្ទៃក្នុងរបស់កម្ពុជា ក្រុមឧទ្ទាមក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស បន្ដខិតខំប្រឹងប្រែងអនុវត្តនូវឧបាយកល សកម្មភាពនានា និងរៀបចំយុទ្ធសាស្ដ្រថ្មីៗ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងដណ្ដើមអំណាច។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៣ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ខាងជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយនឹងចុះត្រជាក់ ចន្លោះពី១៧- ២០អង្សាសេ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី១៨-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៦-៣២អង្សាសេ ។ ថ្ងៃទី២៣-២៤...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅសណ្ឋាគារសុខាភ្នំពេញ ។ យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២...
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី៖ ស្ត្រី ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន លើការអភិវឌ្ឍសមត្ថភាព ជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការhttps://dap-news.com/national/2022/02/21/222774/ ចុងសប្ដាហ៍ទី៣! ភ្ញៀវទេសចរ ថយចុះ ដោយសារអូមីក្រុងhttps://dap-news.com/national/2022/02/21/222789/ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា ២ថ្ងៃhttps://dap-news.com/national/2022/02/21/222795/ លោក សុខ ឥសាន៖ សាំងនៅបណ្តាប្រទេស ថ្លៃជាងនៅកម្ពុជា គ្មាននរណានឹកឃើញនិយាយទេhttps://dap-news.com/national/2022/02/21/222851/ អ៊ុយក្រែន...