សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតចំនួន២០នាក់ ដែលជាអ្នកឆ្លងវីរុសក្លាយពូជបង្កជំងឺកូវីដ១៩ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១៨២នាក់ ។ ក្នុងចំណោមអ្នកដេលបានបញ្ជាក់ថា មានករណីថ្មីនៃការ ឆ្លងវីរុសក្លាយពូជ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយ១១នាក់ គឺជាអ្នកនាំចូលពីខាងក្រៅ ទន្ទឹមនឹងនេះដែរ អ្នកនៅសេសសល់ចំនួន០៩នាក់...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩គិតត្រឹមថ្ងៃអាទិត្យកើនដល់១១.០១៩.៣៤៤នាក់ ស្របពេលមានរលកទី២ដែលបានផ្ទុះជំងឺឡើង ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សរុបពលរដ្ឋចំនួន១.០៨៦នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលបានកត់ត្រានៅក្នុងថ្ងសអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសដល់២៦៥.៤១១នាក់ ។ បណ្តាញមន្ទីរពេទ្យរបស់ប្រទេសនេះ បានដួលរលំដោយសាររលកទី២ព្រោះមានវីរុសក្លាយពូជ P1ដែលមានអនុភាពខ្លាំងក្លា និងខ្លាំងជាងប្រភេវវីរុសដើមទៅទៀត...
ភ្នំពេញ ៖ នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរបានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដល់មន្រ្តីក្រោមឱវាទ។ លោកប្រាក់ សុខុន បានចេញដាក់វិធានចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖ កំណត់ជាអប្បបរមានូវចំនួនមន្រ្តីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង អនុញ្ញាត...
ភ្នំពេញ ៖ ដោយទទួលបានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានមួយចំនួន ទៅដល់គោលដៅច្រកទ្វារអន្តរជាតិអូរស្មាច់ នៅម៉ោងប្រមាណ១និង៣០នាទី ទាបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា រដូវប្រាំងបាននឹងកំពុង ចាប់ផ្តើម ហើយទ្រនុងខ្ពស់សម្ពាធខ្ពស់ ពីប៉ាស៊ីហ្វិក បានធ្លាក់ចុះបន្តិចគ្របលើតំបន់តូចៗ ដែលបំលែងពីកំដៅ-ខ្តល់បង្កឲ្យមានភ្លៀង ដោយអន្លើ ពីថ្ងៃ១០-១៦មីនា៕
YAOUNDE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា មានករណីផ្ទុះដ៏កក្រើក នៅក្នុងទីក្រុង Bata ប្រទេសអេក្ខាទ័រ ហ្គីណេ (Equatorial Guinean) កាលពីថ្ងៃអាទិត្យ ដែលបង្កឡើង ដោយឧប្បតិ្តហេតុ និងបណ្តាលឲ្យស្លាប់មនុស្សយ៉ាងច្រើន ដែលបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស២០នាក់បាត់បង់ជីវិត និង៦០០នាក់ផ្សេងទៀតបានរងរបួស ។ ក្រុមអាជ្ញាធរ នៅក្នុងប្រទេសនេះបានបញ្ជាក់ដូច្នេះ...
បរទេស៖រដ្ឋាភិបាលអន្តរជាតិទទួលស្គាល់ នៃប្រទេសយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានស្តារឡើងវិញនូវចំណងមិត្តភាព ការទូតជាមួយប្រទេសកាតា ក្រោយការធ្វើពហិការរយៈពេល៤ឆ្នាំដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងចូលរួមដោយប្រទេសអារ៉ាប់ដទៃទៀត។ យោងតាមក្រសួងការបរទេសរបស់ប្រទេសយេម៉ែន បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស ទើបបានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកាតា នៅក្នុងទីក្រុងដូហា កាលពីថ្ងៃអាទិត្យ ហើយកិច្ចព្រមព្រៀងមួយ បានធ្វើឡើងដើម្បីស្តារឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួង ការបរទេសកាតា បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញនូវ...
បរទេស៖ស្របពេលមានការបង្ក្រាបកើនឡើង ដោយយោធា លើមហាបាតុកម្មប្រឆាំង រដ្ឋប្រហារកាលពីខែមុននោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានផ្អាកកម្មវិធី សហប្រតិបត្តិការការពារជាតិ របស់ខ្លួន ជាមួយប្រទេសមីយ៉ានម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យ លោក Marise Payne ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសអូស្ត្រាលី...
ភ្នំពេញ៖ លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ ២០២១ បានមកអញ្ជើញទទួលការចាក់វ៉ាក់សាំង ការបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តដែកថែបចិន ជាលើកទី២ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។ ដំណើរមកចាក់វ៉ាក់សាំងលើកទី២ លោក សយ សុភាព ចាប់បានលេខរៀងទី១ រីឯលេខ២...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ។ សូមរំលឹកថារហូតមកដល់ពេលនេះរាជធានី ខេត្តដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរួមមាន៖ ភ្នំពេញ, ព្រះសីហនុ,...