កីឡា

ផ្កាព្រិលនីមួយៗ បញ្ចេញពន្លឺដ៏ពិសេស ​ពាក្យសម្ដីមាសរបស់​អត្តពលិក ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា ក្រុង​ប៉េកាំង

    ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងាក្រុង​ប៉េកាំង​បាន​បិទ​បញ្ចប់​ជាស្ថាពរ​នៅ​ពី​ក្រោយ​កិត្តិយស​និង​ការ​សោក​ស្ដាយ​ ​អត្តពលិក​មក​ពី​ជុំវិញ​ពិភព​លោក​បាន​បន្សុល​ទុក​នូវ​ពាក្យ​ពេចន៍​ដ៏មានន័យជាច្រើន ​​ថ្ងៃ​នេះ​យើង​មក​មើល​ពី​ពាក្យ​សម្ដី​មាស​របស់​អត្តពលិក​ទាំង​អស់គ្នា​។

    -“ខ្ញុំមានដុងពីធម្មជាតិ​មិនដល់១​%ផង ហើយ​ទេពកោសល្យ​គឺ​ជា​ផ្នែក​តូច​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ​​អាចនិយាយបានថាមិនបាច់គិតពីវា។​វា​អាច​ជួយ​ខ្ញុំ​​គឺ​ឱ្យ​ខ្ញុំរៀនជិះ​ស្គីព្រិល​លឿនជាង​អ្នកដទៃ​បន្ដិចកាល​ពីដំបូង​។”

 “Genius girlGu Ailing បញ្ចេញពន្លឺលេចធ្លោ​ ​ក្លាយជាអ្នកជិះស្គីព្រិល​សេរី​ដំបូង​​ដែល​ឈ្នះមេដាយចំនួន​បីក្នុង​ការ​ប្រកួត​កីឡាអូឡាំពិករដូវរងាមួយលើក។

    – ខ្ញុំបានឆ្លងផុតខ្សែបន្ទាត់​បញ្ចប់​ដោយស្នាមញញឹម ​ហើយ​ខ្ញុំ​បាន​សម្រេច​គោលដៅ​របស់​ខ្ញុំ​​នេះ​ជា​ការ​ប្រកួត​កីឡា​អូឡាំពិក​លើក​ទី​៨​របស់​ខ្ញុំ​។​

 អ្នកជិះស្គីល្បឿនលឿន​ជនជាតិអាឡឺម៉ង់​ក្នុង​អាយុ៤៩​ឆ្នាំ​Claudia Pechsteinជា​កីឡាការិនី​ដែល​មាន​អាយុ​ច្រើនជាងគេបំផុត​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​។​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អឡាំពិក​រដូវរងា​លើក​នេះ ​កំណត់ត្រាអូឡាំពិក​របស់​នាង​ដែលបាន​កាន់កាប់អស់រយៈពេល២០​ឆ្នាំ​ត្រូវ​បានបំបែក​ដោយគូប្រជែងរបស់នាង​ ​ប៉ុន្តែ​នាង​បាន​និយាយថា ​នាងពិតជាដឹង​គុណ​ខ្លាំងណាស់​ដែល​បាន​មក​ទី​ក្រុង​ប៉េកាំង​ដូច​ដែល​នាង​ប្រាថ្នា​។

ផ្ទាំងពាណិជ្ជកម្ម

– មិនថាលទ្ធផលយ៉ាងណានោះទេ ​កម្លាំងចលករ​ដ៏​ធំបំ​ផុតសម្រាប់ខ្ញុំ ​គឺមិន​បំភ្លេច​បាន​នូវ​គោលបំណងដើម​ឡើយ ព្រោះខ្ញុំចូលចិត្តជិះក្តារស្គីព្រិល​ ហើយអ្វី​ៗ​គឺ​មក​ពី​ការ​ស្រលាញ់​ចូលចិត្ត​។

កីឡាករ​SuYimingដែល​អាយុមិនដល់​១៨​ឆ្នាំផង ​បាន​ល្បីឈ្មោះនៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ ​ហើយ​សម្រេចពាក្យសន្យា​ដែល​មាន​សុបិន​ជា​អ្នក​ជិះក្តារ​ស្គី​ខ្លាំង​ជាង​គេ​ពេល​គាត់​នៅ​​ក្មេង​ គាត់បានប្រើ​ប្រតិបត្តិការ​​ជាក់ស្តែងបកស្រាយពី​អ្វីទៅជាវីរបុរសវ័យក្មេង។

    ​“​ខ្ញុំ​បាន​មើល​វីដេអូ​នោះ​ម្តង​ហើយ​ម្តង​ទៀត​ ​ខ្ញុំ​បាន​យំ​ ​ព្រោះ​វា​ជា​រឿងប្រកប​ដោយ​ក្ដី​ស្រលាញ់​ក្នុង​មួយជីវិតរបស់ខ្ញុំ(ដែលធ្លាប់ឆ្លងកាត់)។អ្នក​ដែល​និយាយ​ថា ​សូម​ស្វាគមន៍​មក​កាន់​ប្រទេស​ចិន ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​គ្រប់​ពេល​ ព្រោះ​ពួក​គេ​ល្អ​ណាស់។”

    នៅយប់​នៃ​ពិធី​សម្ពោធ​បើក​​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង ​អត្តពលិកអាមេរិក​Tessa ​Maud​បាន​ថត​វីដេអូ​អំពីដំណើរកីឡាអូឡាំពិករដូវរងារបស់នាង​ហើយ​នៅ​ពេល​ដែល​នាង​ចូល​ដល់​ទីកន្លែង ​នាងបានស្រែកជាភាសាចិនថា ​“នីហាវ(ជំរាបសួរ)” ​ទៅកាន់អ្នកស្ម័គ្រចិត្ត​​ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​ស្វាគមន៍​នាង​យ៉ាង​កក់ក្ដៅ​ដោយ​គ្រវីដៃ​ហើយ​ឆ្លើយតប​ជា​ភាសា​អង់គ្លេស​ថា “Welcome to China”។

To Top