ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០២២ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ...
ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយក កុមារីជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីទទួលបានព័ត៏មានថា កុមារីម្នាក់នោះមានអាការៈក្ដៅខ្លួនខ្លាំងរហូតដល់សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា...
ភ្នំពេញ ៖ យុវជនត្រូវចោទ ចំនួន៣នាក់ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន...
ជំរាបសួរប្រិយមិត្ត កម្មវិធីគំនិតថ្មីនៅក្នុងប្រយោគបុរាណចិនពេលនេះ គឺ 志合者 不以山海 远 លោក Xi Jinping ប្រធានរដ្ឋចិនតែងតែដកស្រង់ប្រយោគនេះក្នុងឱកាសសកម្មភាពការទូត ដើម្បីបញ្ជាក់ថា មនុស្សដែលមានឆន្ទៈដូចគ្នា ទោះជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ហាក់ដូចជានៅជិតគ្នា។ ការរីករាលដាលនៃជំងឺឆ្លងមិនអាចរារាំងការជួបជុំគ្នាម្តងទៀតទេ។ ឈរលើការគាំទ្រចំពោះការរំពឹងទុករួមស្តីពីការចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ អ្នកនយោបាយអន្តរជាតិសំខាន់ៗជាច្រើនរូបបានពុះពារការលំបាក មកដល់ប្រទេសចិនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping និងភ្ញៀវកិត្តិយសអន្តរជាតិបានរួមគ្នាចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងBeijing2022 បានប្រារព្ធពិធីបដិសណ្ឋារកិច្ច និងធ្វើកិច្ចជំនួបទ្វេភាគីជាច្រើនលើក ដើម្បីបង្ហាញពីភាពរាក់ទាក់កក់ក្តៅរបស់ប្រទេសចិនចំពោះមិត្តអន្តរជាតិ។ នេះជាការជួបជុំដ៏ល្អបវរនិងពោរពេញដោយសុភមង្គល រូបភាពអនុស្សាវរីយ៍ដ៏មានតម្លៃ កន្លែងបន្សល់ទុកធ្វើពិធីបដិសណ្ឋារកិច្ចក៏ពោរពេញដោយលក្ខណៈពិសេសនៃវប្បធម៌ចូលឆ្នាំចិន អ្វីៗបានបង្ហាញម្តងទៀតនូវស្មារតីអូឡាំពិក។ អត្តពលិកមកពីប្រទេសនិងតំបន់ចំនួន៩១កំពុងជួបជុំគ្នានៅប៉េកាំង ។ ការប្រកួតកីឡា Beijing2022 បានប្រារព្ធធ្វើតាមពេលកំណត់ អត្តពលិកនិងភ្ញៀវកិត្តិយសអន្តរជាតិបានជួបជុំគ្នាតាមពេលកំណត់ ដែលជាសញ្ញាវិជ្ជមានស្តីពីការរួមជោគវាសនា ចាប់ដៃប្រកៀកស្មាឆ្ពោះទៅមុខជាមួយគ្នា។ ឆ្លងកាត់របាំងនៃភ្នំនិងសមុទ្រ និងរបាំងដទៃទៀតតាមរយៈការចូលរួមគាំពារនិងជំរុញកិច្ចសហហប្រតិបត្តិការ ខិតខំដើម្បីជំរុញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពនៃមនុស្សជាតិឱ្យបោះជំហានទៅមុខដោយឥតឈប់ឈរ។ យើងរួមគ្នាឆ្ពោះទៅ អនាគត!
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយនឹងក្រុមការងារ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២២ នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ វត្តឥស្សីប្រាំបីទិស និងសមិទ្ធផលមួយចំនួនទៀត ស្ថិតក្នុងភូមិច្រភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ ។ ក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តបានលើកឡើងថា ផ្លូវបេតុងប្រវែង១៧០ម៉ែត្រ,...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននឹងកំពុងពិភាក្សាការងារជាមួយលោកស្រីសាស្រ្តាចារ្យ ដេម សារ៉ា ខេថឺរិន ហ្គិលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍន៍នៃវ៉ាក់សាំងអាស្រ្តា-ហ្សេនីកា (AstraZeneca)។នេះបើយោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
អ្នកឧកញ៉ា គិត ម៉េង៖ តើអ្នកធ្លាប់បានទទួលការបដិសេធដែរឬទេ? សំណួរនេះសំដៅឱ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នក នៅពេលដែលអ្នកត្រូវបានគេបដិសេធ ហើយក៏ឱ្យអ្នកផ្ដោតលើបទពិសោធដែលអ្នកទទួលបានពីការបដិសេធនោះ។ ប្រសិនបើអ្នកប្រាប់ខ្ញុំឥឡូវនេះថា អ្នកមិនដែលធ្លាប់បានត្រូវគេបដិសេធទេ នោះជាអព្ភូតហេតុមួយ។ ប៉ុន្តែ ប្រាកដណាស់ យើងភាគច្រើនបានឆ្លងកាត់បទពិសោធត្រូវបានគេ “បដិសេធ”។ អ្នកត្រូវបានបដិសេដពីការចុះឈ្មោះចូលរៀន ការសម្ភាសការងារ ឬការសារភាពស្នេហា។ អារម្មណ៍ទាំងនោះគឺធ្វើឱ្យអ្នកឈឺចាប់មិនអាចពិពណ៌នាបាន។ ឆ្លងតាមការទទួលបានការបដិសេធជាច្រើនដង អ្នកប្រហែលជាធ្លាប់គិតស្តីបន្ទោសខ្លួនឯង ឬរហូតឈានដល់បោះបង់ការព្យាយាមរបស់អ្នកផងដែរ។ ខ្ញុំនៅទីនេះ...
វ៉ាស៊ីនតោន៖ មន្ត្រីសុខាភិបាលសាធារណៈនៅសហរដ្ឋអាមេរិក មានការខកចិត្ត ចំពោះហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក និងមានតម្លៃទាបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយហៅការខ្វះខាតព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាថា “ជាការបរាជ័យដ៏ធំបំផុតមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ-១៩ នេះ បើ តាម សារព័ត៌មាន CNN។ នៅពេលដែលរលកអូមីក្រុង ស្រកចុះក្នុងសហរដ្ឋអាមេរិក មន្ត្រីសុខាភិបាលសាធារណៈត្រូវប្រឈមមុខជាមួយនឹងការសម្រេចចិត្តថ្មីមួយលើមធ្យោបាយដ៏ល្អបំផុត សម្រាប់ប្រទេស ដើម្បីឆ្ពោះទៅមុខ ប៉ុន្តែពួកគេត្រូវបានជំទាស់ដោយ “ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក...
បរទេស៖ សម្ព័ន្ធភាព នៅពេលថ្មីៗនេះបានប្រើលេសនៃការគំរាមកំហែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្កើនវត្តមានរបស់ខ្លួននៅអឺរ៉ុបខាងកើត។ រដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលការហាមឃាត់ការរចនាណាមួយប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ហើយបានទាមទារឱ្យប្លុកលោកខាងលិចបញ្ឈប់ការជំរុញឆ្ពោះទៅទិសខាងកើតរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសម្ព័ន្ធមិត្ត គឺលោក Jens Stoltenberg បាននិយាយថា ការដាក់ពង្រាយទាហានអាមេរិកបន្ថែមនាពេលថ្មីៗនេះ ទៅកាន់ប្រទេសរ៉ូម៉ានី ជាការផ្ញើ “សារដ៏ខ្លាំងមួយ” ទាក់ទងនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិតួកគីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានសម្លាប់សមាជិក២៩នាក់នៃអង្គភាពការពារប្រជាជនឃឺដ ហៅកាត់(YPG) នៅភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា សមាជិក YPG សរុបចំនួន២៨នាក់ ដែលប៉ុនប៉ងវាយប្រហារតំបន់ Operation Euphrates Shield និងយុទ្ធជន YPG ម្នាក់ដែលព្យាយាមវាយប្រហារតំបន់...