ព័ត៌មានជាតិ

ប្រយោគបុរាណចិន 志合者 不以山海为远 អ្នកមានឆន្ទៈ​ដូចគ្នា​ទោះ​នៅឆ្ងាយ ពីគ្នា​យ៉ាងណា​ ក៏​ដូចជា​នៅជិតគ្នា​

ជំរាបសួរប្រិយមិត្ត កម្មវិធី​គំនិតថ្មីនៅក្នុង​ប្រយោគបុរាណចិន​ពេលនេះ ​គឺ 志合者 不以山海 远  លោក Xi Jinping ប្រធានរដ្ឋចិន​​តែងតែ​ដកស្រង់​ប្រយោគនេះ​ក្នុង​ឱកាស​សកម្មភាពការទូត​ ដើម្បី​បញ្ជាក់​ថា ​​មនុស្ស​ដែល​មាន​ឆន្ទៈ​ដូចគ្នា ​ទោះជា​នៅឆ្ងាយពីគ្នា​យ៉ាងណា​ក៏​ហាក់ដូចជា​នៅជិតគ្នា​។​​

​ការរីករាលដាល​នៃ​​ជំងឺឆ្លងមិនអាច​​រារាំង​​ការជួបជុំ​គ្នា​ម្តង​ទៀត​ទេ​។ ​​​ឈរលើការគាំទ្រ​ចំពោះ​​​ការរំពឹងទុក​រួម​​ស្តីពី​ការ​​ចាប់ដៃគ្នាបង្កើត​សហគមន៍​រួម​​វាសនា​នៃមនុស្សជាតិ​ ​​អ្នកនយោបាយ​អន្តរជាតិ​សំខាន់ៗ​​ជាច្រើន​រូប​​បាន​ពុះពារ​ការ​លំបាក​ ​មកដល់ប្រទេសចិន​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងា​ក្រុងប៉េកាំង​  ។ ​​

កាលពី​ថ្ងៃទី៤ ​ដល់​ថ្ងៃទី៦ ខែកុម្ភៈ   ​​​លោក Xi Jinping និងភ្ញៀវកិត្តិយស​អន្តរជាតិ​​បាន​រួមគ្នា​ចូលរួម​ពិធីសម្ពោធបើក​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​Beijing2022  ​បានប្រារព្ធ​ពិធីបដិសណ្ឋារកិច្ច​ និងធ្វើ​កិច្ចជំនួប​​ទ្វេភាគី​​ជាច្រើនលើក​  ដើម្បី​​បង្ហាញ​ពី​ភាពរាក់ទាក់កក់ក្តៅ​របស់​ប្រទេសចិន​ចំពោះ​​មិត្ត​អន្តរជាតិ។​  ​នេះជាការជួបជុំ​ដ៏​ល្អបវរ​និង​ពោរពេញដោយ​សុភមង្គល  ​រូបភាពអនុស្សាវរីយ៍​​ដ៏​មាន​តម្លៃ​​​​ ​​កន្លែង​បន្សល់​ទុក​ធ្វើពិធីបដិសណ្ឋារកិច្ច​ក៏​ពោរ​ពេញដោយ​​លក្ខណៈ​ពិសេសនៃវប្បធម៌​ចូលឆ្នាំចិន​ ​អ្វីៗបាន​បង្ហាញ​​ម្តងទៀត​នូវ​ស្មារតី​អូឡាំពិក។​

អត្តពលិក​មកពីប្រទេស​និង​តំបន់​ចំនួន៩១​កំពុង​ជួបជុំគ្នា​នៅ​ប៉េកាំង​ ​។ ​ការប្រកួតកីឡា Beijing2022  ​បាន​ប្រារព្ធធ្វើ​តាមពេលកំណត់ ​​អត្តពលិក​និង​ភ្ញៀវកិត្តិយស​អន្តរជាតិ​បាន​ជួប​ជុំ​គ្នា​តាមពេលកំណត់​ ​ដែលជា​សញ្ញា​វិជ្ជមាន​ស្តីពី​ការរួមជោគវាសនា ​ចាប់ដៃ​ប្រកៀក​​ស្មា​ឆ្ពោះ​​ទៅមុខជាមួយគ្នា។ ​​​​ឆ្លងកាត់​​របាំងនៃ​ភ្នំនិងសមុទ្រ និងរបាំងដទៃ​ទៀត​តាមរយៈ​​​ការចូលរួមគាំពារនិងជំរុញ​កិច្ចសហហប្រតិបត្តិការ​​ ខិតខំ​​ដើម្បី​ជំរុញ​បុព្វហេតុ​សន្តិភាព​និង​វឌ្ឍនភាព​នៃ​មនុស្សជាតិ​ឱ្យ​​បោះជំហានទៅមុខដោយ​ឥតឈប់ឈរ​។ យើង​រួមគ្នា​ឆ្ពោះ​ទៅ អនាគត!

To Top