លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ (Video)https://dap-news.com/national/2022/02/09/220058/ សម្តេច ស ខេង បញ្ជាសមត្ថកិច្ច ត្រួតពិនិត្យគ្រឿងញៀន ដល់អ្នកបើកបរ ជាពិសេសប្រភេទឡានធំៗ (Video)https://dap-news.com/national/2022/02/09/220114/ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្លាយជាព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច បន្តពីព្រះបិតា (Video)https://dap-news.com/national/2022/02/09/220096/...
ភ្នំពេញ ៖ ស្របពេលដែលថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលជាវប្បធម៌បរទេស កាន់តែខិតជិតមកដល់ ក្នុងនោះក៏មានយុវជនមួយចំនួនតូច នៅតែភាន់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ដែលអាចធ្វើឲ្យពួកគេដើរហួសវប្បធម៌ប្រពៃណីខ្មែរផងដែរ។ ជុំវិញបញ្ហាខាងលើនេះ ត្រូវបានលោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកទឹកចិត្តឲ្យមានសកម្មភាព សេចក្តីស្រលាញ់ ផ្តល់ទៅកាន់មនុស្សទន់ខ្សោយ ឬអ្នកមានគុណ ជាពិសេសជួយដល់កុមារកំព្រា និងជនពិការ...
បរទេស៖ កូរ៉េខាងជើងបានអះអាងថា ខ្លួនអាច “អង្រួនពិភពលោក” ដោយការបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិក ហើយបានស្នើថា ខ្លួនមានគ្រាប់បែកអ៊ីដ្រូសែន មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេងនៅក្នុងការកម្ចាត់របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា “នៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលប្រទេសជាច្រើនខ្ជះខ្ជាយពេលវេលាក្នុងការដោះស្រាយជាមួយសហរដ្ឋអាមេរិក ជាមួយនឹងការចុះចូល និងស្តាប់បង្គាប់ដោយងងឹតងងុល មានតែប្រទេសរបស់យើងនៅលើភពផែនដីនេះទេ ដែលអាចអង្រួនពិភពលោកដោយការបាញ់មីស៊ីលជាមួយដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈចម្ងាយឆ្ងាយ”...
រ៉ូម៉ានី៖ ក្រុមទីមួយនៃកងទ័ពអាមេរិក ដែលពង្រឹងសម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅអឺរ៉ុបខាងកើត បានមកដល់ប្រទេសរូម៉ានីហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានីលោក Vasile Dincu បានលើកឡើងថា ពួកគេត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងការដឹកជញ្ជូន សម្រាប់ការដាក់ពង្រាយជាបន្តបន្ទាប់។ លោក Dincu បានប្រាប់សន្និសីទសារព័ត៌មានមួយថា “វានឹងមិនយូរប៉ុន្មានទេ មុនពេលដែលកងទ័ព ដែលនៅសល់មកដល់”។ ទាហានអាមេរិក ១០០នាក់ដំបូងត្រូវបានគេរំពឹងថា នឹងធ្វើការជាមួយអ្នកឯកទេសខាងភស្តុភាររ៉ូម៉ានី...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា ការធ្វើឱ្យមានទំនាក់ទំនងធម្មតារបស់ប្រទេសអារ៉ាប់មួយចំនួនជាមួយអ៊ីស្រាអែល នឹងបង្កើតបញ្ហាបន្ថែមទៀតសម្រាប់តំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនថ្មីប្រចាំនៅអ៊ីរ៉ង់ លោកស្រី Salam Zawawi ដើម្បីទទួលបានលិខិតបញ្ជាក់របស់លោកស្រី នេះបើតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។ លោក Raisi បានកត់សម្គាល់ថា វិធានការរបស់រដ្ឋអារ៉ាប់មួយចំនួន ដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល នឹងមិនធានាការការពារ និងសន្តិសុខសម្រាប់ពួកគេនោះទេ...
ភ្នំពេញ:ថ្លែងក្នុងឱកាសធ្វើសន្និបាទបូកសរុប ការ ងារ ប្រ ចាំ ឆ្នាំ ២០២១ និង លើកទិសដៅឆ្នាំ២០២២-២០២៣ និង សិក្ខា សាលា ថ្នាក់ ជាតិ ស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃទី៩ ខែកុម្ភៈនេះ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ លើបញ្ហាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយមិនត្រូវឲ្យមានការលក់ដូរ រំលោភលើចំណីផ្លូវសាធារណៈ ប្រសិនបើបន្តរឹងរួស ត្រូវហៅមកអប់រំ ធ្វើកិច្ចសន្យា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានសមាសភាពចំនួន ២២រូប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ជាប្រធានក្រុមការងារ រួមជាមួយអនុប្រធានចំនួន១២រូប និងសមាជិក ចំនួន៩រូបផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារ...
ក្រុមហ៊ុនផលិតរបស់កម្ពុជា និងអ្នកប្រើប្រាស់ បានបង្ហាញក្តីសង្ឃឹម សេចក្តីប្រាថ្នា និងទំនុកចិត្តរបស់ខ្លួនទៅលើផលិតផលខ្មែរ ខណៈដែលក្រុមហ៊ុនទាំងនេះ បានដាក់តាំងបង្ហាញផលិតផល របស់ខ្លួននៅឯពិព័រណ៍ក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ។ ពិព័រណ៍ផលិតផលខ្មែរដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Beyond Retail Business Cambodia ក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាព មួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឡើងនៅផ្សារទំនើប ជីប...