ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារធម្មជាតិ នៅប្រទេសកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅនៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសកល ហើយប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត...
ភ្នំពេញ ៖ ក្រោយមានការតវ៉ា ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ដែលមិនសុខចិត្តចំពោះលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានដោះស្រាយតាមសំណូមដោយបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្ត។ ជាលទ្ធផល បន្ទាប់ពីទទួលដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក...
កំពង់ចាម ៖ ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំនេះ មានពលរដ្ឋមកលេងឆ្នេរខ្សាច់កោះប៉ែនច្រេីនជាងឆ្នាំមុន នេះបើតាមការឲ្យដឹងពីម្ចាស់វិនិយោគកោះប៉ែន លោក ប៊ុន ដារ៉ា នារសៀលថ្ងៃទី ២ ខែគុម្ភ: ឆ្នាំ២០២២ ។ ទន្ទឹមនិងប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករលើឆ្នេរកោះប៉ែននេះ នាល្ងាចថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត...
ភ្នំពេញ៖ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន ៨ខ្នងផ្ទះ និងស្រាលចំនួន ១០ខ្នងផ្ទះ ស្ថិតនៅក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមគេហទំព័រយោធភូមិភាគទី៥។ ក្រោមបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២បានស្តេចយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ពិធីបើកជាផ្លូវការនៃការប្រកួត កីឡាអូឡាំពិក រដូវរងាលើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ៤ កុម្ភៈ ស្អែកនេះ ក្នុងទីក្រុងប៉េកាំង ។...
លោក សយ សុភាព៖ បក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល បំរើឱ្យគោលដៅតែមួយ (Video)https://dap-news.com/national/2022/02/02/218468/ WB ៖ កម្ពុជាអាចស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈបង្កើនផលិតភាព ពិពិធកម្ម និងការវិនិយោគក្នុងស្រុក (Video)https://dap-news.com/national/2022/02/02/218489/ រដ្ឋមន្ដ្រីសាធារណការ ណែនាំ មន្ត្រីក្រោមឱវាទ ធ្វេីជាគំរូល្អសម្រាប់ពលរដ្ឋ ក្នុងគោរពច្បាប់ចរាចរណ៍https://dap-news.com/national/2022/02/02/218513/ សម្ដេច ស ខេង...
បរទេស៖យោងតាមការប្រកាសអះអាងដោយក្រសួងការពារជាតិនៃប្រទេសតួកគីនៅថ្ងៃពុធនេះបានឲ្យដឹងថាយន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារចំគោលដៅនៃ ក្រុមឧទ្ទាមឃឺដជាច្រើនកន្លែងបូករួមទាំងទីតាំងហ្វឹកហ្វឺនក្រុមប្រយុទ្ធផងនៅក្នុងប្រទេសអ៊ីរ៉ាក់និងភាគខាងជើងប្រទេសស៊ីរី។ ការវាយប្រហារតាមអាកាសលើកនេះធ្វើឡើងគឺជាផ្នែកមួយនៃយុទ្ធនាការរបស់កងកម្លាំងយោធានៃប្រទេសតួកគីនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងទៅនឹងក្រុមឧទ្ទាមឃឺដដែលកំពុងសំងំលាក់ខ្លួននៅក្នុងប្រទេសទាំងពីរនិងជាក្រុមដែលត្រូវបានរដ្ឋាភិបាលតួកគីចាត់ទុកថាជាក្រុមភេវរកម្មអន្តរជាតិ។ នៅថ្ងៃពុធដដែលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីលោក Hulusi Akar បានបញ្ជាក់ថាប្រតិបត្តិការវាយប្រហារបានប្រព្រឹត្តយ៉ាងជោគជ័យហើយក្នុងនោះជាលទ្ធផលក្រុមភេវរកម្មជាច្រើននាក់ត្រូវបានបាត់បង់ជីវិត។ ទោះបីជាយ៉ាងណាក្តីក្រុមកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់បានធ្វើការស្តីបន្ទោសតួកគីបានរំខាននិងឈ្លានពានរំលោភលើដែនអធិបតេយ្យរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី
ទំហំទស្សនិកជនរបស់រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបង្កើតកម្រិតខ្ពស់ទៀត ការផ្សព្វផ្សាយបែបពហុMediaបានបំបែកកំណត់ត្រាជាច្រើនកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញពីការសម្តែងដ៏ល្អឥតខ្ចោះបែបគំនិត សិល្បៈនិងគយគន់ បង្កើតនូវកំណត់ត្រាចំនួនចូលទស្សនាច្រើនដងម្តងទៀត ទស្សនិកជនសរុបបានឈានដល់ ១២៩៦ លាននាក់ ហើយចំនួនចូលទស្សនាតាមប្រព័ន្ធសារព័ត៌មានថ្មីបានឈានដល់ ៧១៣៣ លាន ដង។ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយនិងការសរសើរជាទូទៅពីទស្សនិកជននិងប្រព័ន្ធសារព័ត៌មានក្នុងនិងក្រៅប្រទេស ។ ប្រព័ន្ធសារព័ត៌មានជាង ៦៥០ មកពីប្រទេសនិងតំបន់ជាង ១៧០ រួមទាំងសហរដ្ឋអាមេរិក កាណាដា...
បរទេស៖ទីបំផុតអាកាសចរអេត្យពី Ethiopian Airlines បានសម្រេចក្នុងការហោះហើរជើងហោះហើររបស់ខ្លួនជាមួយនឹង យន្តហោះប្រភេទ Boeing 737 MAX វិញហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ការប្រកាសឲ្យហោះហើរឡើងវិញលើកនេះគឺធ្វើឡើងបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនេះម្តងកាលពីជិត៣ឆ្នាំមុននិងក្រោយទទួលបានសិទ្ធក្នុងការហោះហើរឡើងវិញពីអជ្ញាធរផង។ រំលឹកដែរថាកាលពីខែមិនាឆ្នាំ២០១៩កន្លងមកជើងហោះហើរមួយដែលធ្វើដំណើរទៅកាន់ Nairobi បានជួយឧប្បទេវហេតុធ្លាក់ភ្លាមក្រោយហោះឡើងបានត្រឹមតែ៦នាទីចេញពីរដ្ឋធានីក្រុង Addis Ababa និងបានសម្លាប់មនុស្សសរុបដល់ទៅ១៥៧នាក់បូករួមទាំងពីឡុតទាំងអស់ផង។ ហេតុការណ៍នេះបានកើតឡើងនៅក្រោយពេលតែ៥ខែប៉ុណ្ណោះនៃហេតុការណ៍ធ្លាក់យន្តហោះម៉ូដេលដូចគ្នានេះនៅឥណ្ឌូនេស៊ីដែលបានសម្លាប់មនុស្សរហូតទៅដល់១៨៩នាក់៕ ប្រែសម្រួល៖ស៊ុនលី