ព័ត៌មានអន្តរជាតិ

អាកាសចរ អេត្យូពីអនុញ្ញាតិឲ្យយន្តហោះ 737 MAX ហោះហើរឡើងវិញក្រោយហេតុការណ៍ ធ្លាក់កាលពី ៣ឆ្នាំមុន

បរទេស៖ទីបំផុតអាកាសចរអេត្យពី Ethiopian Airlines បានសម្រេចក្នុងការហោះហើរជើងហោះហើររបស់ខ្លួនជាមួយនឹង យន្តហោះប្រភេទ Boeing 737 MAX វិញហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ។

ការប្រកាសឲ្យហោះហើរឡើងវិញលើកនេះគឺធ្វើឡើងបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនេះម្តងកាលពីជិត៣ឆ្នាំមុននិងក្រោយទទួលបានសិទ្ធ
ក្នុងការហោះហើរឡើងវិញពីអជ្ញាធរផង។

រំលឹកដែរថាកាលពីខែមិនាឆ្នាំ២០១៩កន្លងមកជើងហោះហើរមួយដែលធ្វើដំណើរទៅកាន់ Nairobi បានជួយឧប្បទេវហេតុធ្លាក់ភ្លាមក្រោយ
ហោះឡើងបានត្រឹមតែ៦នាទីចេញពីរដ្ឋធានីក្រុង Addis Ababa និងបានសម្លាប់មនុស្សសរុបដល់ទៅ១៥៧នាក់បូករួមទាំងពីឡុតទាំងអស់
ផង។

ហេតុការណ៍នេះបានកើតឡើងនៅក្រោយពេលតែ៥ខែប៉ុណ្ណោះនៃហេតុការណ៍ធ្លាក់យន្តហោះម៉ូដេលដូចគ្នានេះនៅឥណ្ឌូនេស៊ីដែលបានសម្លាប់មនុស្ស
រហូតទៅដល់១៨៩នាក់៕ ប្រែសម្រួល៖ស៊ុនលី

To Top