ព័ត៌មានជាតិ

កម្ពុជា អរគុណ ចំពោះការគាំទ្រឥតលក្ខខណ្ឌពីមិត្តចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាជីវកម្មរចនាផ្លូវដែកចិន (China Railway Design Corporation – CRDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់អភិវឌ្ឍន៍ (CIDCA) ដែលដឹកនាំដោយ លោក Xue Dong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។ ជំនួបនេះ មានគោលបំណងពិនិត្យពិភាក្សា លើការសិក្សាលទ្ធភាពគម្រោងអាទិភាពជាច្រើន រួមមាន គម្រោងស្ពាន ផ្លូវថ្នល់…

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាជីវកម្មរចនាផ្លូវដែកចិន (China Railway Design Corporation – CRDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់អភិវឌ្ឍន៍ (CIDCA) ដែលដឹកនាំដោយ លោក Xue Dong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះ មានគោលបំណងពិនិត្យពិភាក្សា លើការសិក្សាលទ្ធភាពគម្រោងអាទិភាពជាច្រើន រួមមាន គម្រោងស្ពាន ផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ និងផ្លូវដែក។ ក្រៅពីនេះ ការអភិវឌ្ឍធនធានមនុស្ស សម្រាប់មន្រ្តីជំនាញរបស់ក្រសួង តាមរយៈការបណ្តុះបណ្តាលផ្នែកបច្ចេកទេសនៅសាលា ឬនៅប្រទេសចិនផ្ទាល់ ក៏ជាគម្រោងអាទិភាពមួយផងដែរ។

ភាគីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រឥតលក្ខខណ្ឌពីមិត្តចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាម “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ក្រសួងប្តេជ្ញាលើកកម្ពស់សេវា និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព សុវត្ថិភាព ចីរភាព និងបរិយាបន្ន៕

To Top