Feature

ថ្នាក់ដឹកនាំជាតិ និងខេត្តពោធិ៍សាត់ រួមគ្នាដាក់ចេញវិធានការ ដោះស្រាយស្បៀង ជួយប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត

ពោធិ៍សាត់÷រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើការពិភាក្សា និងដាក់ចេញនូវវិធានការជាក់ស្តែង ក្នុងការដោះស្រាយស្បៀងជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតកន្លងមក ដើម្បីធានាបាននូវការគាំពារជីវភាព ទាន់ពេលវេលា និងស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

អត្ថបទដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល

To Top