បញ្ហាទន្លេមេគង្គ ជាគន្លឹះ ក្នុងការវាយប្រហារចិន ពីសំណាក់មហាអំណាច អាមេរិកនិងសម្ព័ន្ធមិត្ត (Video)https://dap-news.com/national/2022/01/17/214389/ នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើអគ្គលេខាធិការអាស៊ាន ចូលរួមលើកទឹកចិត្តក្នុងការចរចា DOC ឲ្យដំណើរការទៅមុខ (Video)https://dap-news.com/national/2022/01/17/214427/ តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ របស់អតីតផ្កាយ២ អ៊ុង ចាន់ធួក និង កូនចៅ២នាក់ ពាក់ព័ន្ធការរារាំង ដល់ការអនុវត្តវិធានការ សុខាភិបាលការពារកូវីដ១៩...
ភ្នំពេញៈ បុរសប្រកបមុខរបលក់គ្រឿងញៀនម្នាក់ កាលពីថ្ងៃ ទី ១៧ ខែមករា ឆ្នាំ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុច គង់ហុង ផ្លូវព្រះមុនីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន បានឱ្យដឹងថា ជនត្រូវចោទមាន...
បរទេស៖ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ប្រទេសរុស្ស៊ី ពីបទធ្វើការវាយប្រហារតាមអ៊ីនធឺណេតផ្តោតគោលដៅលើកុំព្យូទ័ររបស់ទីភ្នាក់ងាររដ្ឋាភិបាលនានា ដោយចោទវិមានក្រឹមឡាំងពីបទបង្កសង្គ្រាមអ៊ីនធឺណេត ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។ ក្រុមប្រទេស Balkan បាននិយាយថា គ្រប់ភស្តុតាងទាំងអស់ ចង្អុលទៅលើរុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារ និងបាននិយាយថា ការជំរុញឲ្យមានការវាយប្រហារបែបនេះនោះ គឺដើម្បីកាត់បន្ថយទំនុកចិត្តសាធារណៈ ចំពោះរដ្ឋាភិបាលទីក្រុងគៀវ តាមរយៈការបង្កឲ្យមានភាពងាយរងគ្រោះ ក្នុងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងតាមរយៈទាញយកទិន្នន័យរបស់អ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងអភិវឌ្ឍន៍ឌីជីថលរបស់អ៊ុយក្រែន បាននិយាយប្រាប់ថា...
បរទេស៖ នាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់ បានធ្វើដំណើរចូលទៅក្នុងមូលដ្ឋានប៉ាស៊ីហ្វិកសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយកាលពីថ្ងៃសៅរ៍ ដោយកងទ័ពជើងទឹកបានហៅវាថា ជាសារទៅកាន់សម្ព័ន្ធមិត្តនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺ នាវា USS Nevada ដែលជានាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ១៩៨៦ ផ្ទុកមីស៊ីលប្រភេទ Trident II...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ភាគីទាំងពីរ បានបង្ហាញ នូវសុទិដ្ឋិនិយម លើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈម នឹងបញ្ហាមួយចំនួនក្តី ប៉ុន្តែស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន...
ភ្នំពេញ៖ ក្រុមហ៊ុន Supper App បានចុះហេត្ថលេខាវិនិយោគភាគហ៊ុនដ៏ធំជាមួយ លោក ថម ម៉ី និងលោកស្រី វីសា ដែលជាតារាចម្រៀងកំពុងតែមានឈ្មោះបោះសម្លេងនៅកម្ពុជា ហើយពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉យយ៉ាល រាជធានីភ្នំពេញ។ លោក ប៉ាត់ ចំណាន ក្រុមហ៊ុន Supper App អគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជនពីសោដនាធកម្មធំៗ ចំនួន ៤ដង។ លោកបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ លោក ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។ លោក Sergey...
បរទេស៖ ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយក្នងការបញ្ជាទិញយកប្រព៍័ន្ធបាញ់មីស៊ីល មួយប្រទេសឥណ្ឌាដែលមានតម្លៃប្រមាណជា៣៧៥លានដុល្លារ ដើម្បីអាចពង្រីងសមត្ថភាពនៃកងកម្លាំងយោធាជើងទឹករបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិនៃប្រទេស ហ្វីលីពីនបានបញ្ជាក់ទៀតថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយផែនការ មេរយៈពេល៥ឆ្នាំ របស់ហ្វីលីពីនដែលមានតម្លៃ ៣០០ពាន់លាន ប៉េសូឬប្រមាណជា៥,៨៥ពាន់លានដុល្លារដើម្បីធ្វើទំនើប កម្មកងកម្លាំងយោធាដែលបច្ចុប្បន្នសព្វាវុធ មួយចំនួនសុទ្ធតែជាសព្វាវុធដែលសល់ពីសម័យសង្គ្រាម ត្រជាក់ដូចជានាវចម្បាំងនិង ឧទ្ធម្ភាគចក្រជាដើម។ យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខារួចរាល់ជាមួយនឹងរដ្ឋាភិបាលនៃប្រទេស ឥណ្ឌាក្រុមហ៊ុនរដ្ឋ Brahmos Aerospace Private...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃសុក្រ ខណៈដែលប្រទេសទាំងពីរស្វែងរកការពង្រឹងទំនាក់ទំនងបន្ថែមទៀត ចំពេលមានឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក គីស៊ីដា ដែលបានចូលកាន់តំណែងកាលពីខែតុលា បានបោះបង់ចោលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាផ្ទាល់ជាមួយលោក បៃដិន មុនពេលសភាជប៉ុន ចាប់ផ្តើមសម័យប្រជុំធម្មតារបស់ខ្លួននៅថ្ងៃចន្ទនេះ ដោយសម្រេចចិត្តផ្តោតលើការឆ្លើយតបនឹងជំងឺកូវីដ-១៩...