បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកនឹងស្វែងរក “ការបញ្ជាក់” អំពីមូលហេតុដែលប្រទេស កាហ្សាក់ស្ថាន ស្វែងរកជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី ចំពេលមានការផ្ទុះឡើងនៃអំពើហិង្សានៅទូទាំងប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា និយាយអំពីការសម្រេចចិត្តរបស់ប្រទេស កាហ្សាក់ស្ថាន...
ម៉ានីល៖ ប្រទេសហ្វីលីពីន បានរាយការណ៍ពីការឆ្លងជំងកូវីដ-១៩ ថ្មីចំនួន ៣៣១៦៩ករណី នៅថ្ងៃចន្ទនេះ ដែលជាការកើនឡើងកំណត់ត្រាប្រចាំថ្ងៃថ្មី ដែលជំរុញឱ្យចំនួនករណី ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដល់ ២,៩៩៨,៥៣០ករណី ។ នាយកដ្ឋានសុខាភិបាល (DOH) បានឲ្យដឹងថា អត្រាវិជ្ជមានបន្តកើនឡើងដល់កម្រិត ៤៦ភាគរយ មនុស្ស ១៤៥នាក់ទៀតបានស្លាប់ដោយសារផលវិបាកនៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសកើនឡើងដល់ ៥២,២៩៣នាក់ ដោយមន្ទីរពិសោធន៍ចំនួន ១០មិនបានបញ្ជូនទិន្នន័យនៅឡើយទេ។...
បរទេស៖ អគ្គីភ័យដ៏អាក្រក់មួយបានកើតឡើងនៅអគារ apartment កម្ពស់ខ្ពស់មួយ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់ធ្ងរនៅសង្កាត់ Bronx ក្នុងទីក្រុង New York ។ មនុស្សជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យដោយស្រូបផ្សែង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅជាន់ទី៣នៃអគារកម្ពស់១៩ជាន់ កាលពីព្រឹកថ្ងៃអាទិត្យ។...
បរទេស៖យោងតាមការប្រកាសដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេសលីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសលីបង់និងប្រទេសអ៊ីរ៉ាក់បានឈានទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀងយោគយល់គ្នា MoU ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រប់វ័ស័យ។ MoU ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការកែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
ស្វាយរៀង ៖លោកបណ្ឌិតកែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានថ្លែងថាមេរោគ កូវីដ ១៩ បំលែង ថ្មី ប្រ ភេទ អូមីក្រុង មិន ទាន់ មានវត្តមាន នៅ ខេត្ត ស្វាយរៀង ទេ ហេីយ ចំនួន...
អ៊ីស្រាអែលថា មិនចាំបាច់ត្រូវមានការអនុញ្ញាត ពីអាមេរិក ក្នុងការវាយប្រហារអ៊ីរ៉ង់https://dap-news.com/international/2022/01/03/210878/ ការហាមឃាត់របស់អាមេរិក លើកប្បាសពីតំបន់ស៊ីនជាំង នឹងរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោកhttps://dap-news.com/international/2022/01/03/210904/ ស្រ្តីជនជាតិវៀតណាមម្នាក់ បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer លើកទី២https://dap-news.com/international/2022/01/03/210960/ អ៊ីរ៉ង់ ជំរុញឱ្យ UN នាំអាមេរិក និងអ៊ីស្រាអែល មកកាត់ទោស ជុំវិញការសម្លាប់ឧត្តមសេនីយ៍ Qasem...
សម្ដេចតេជោ បង្ហាញបំណងពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំ ពីប្រទេសដើមផ្តល់ជំនួយយូរពេកhttps://dap-news.com/national/2022/01/03/210898/ ដំណឹងល្អ! កូរ៉េ សម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រhttps://dap-news.com/national/2022/01/03/210969/ មន្ត្រីនគរបាលធ្វើខុសវិន័យលើសពី ២ដងនឹងត្រូវបណ្ដេញចេញពីក្របខណ្ខhttps://dap-news.com/national/2022/01/04/211218/ លោក មុត ចន្ថា៖ គម្លាតរវាងលោក សុន ឆ័យ និងបក្សភ្លើងទៀន ប្រហែលទៅមិនដល់ (Video)https://dap-news.com/national/2022/01/04/211232/...
នៅថ្ងៃទី៦ ខែមករា គម្រោង “បុរី ខាសិន ភ្នំពេញ” ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក បានបើកការដ្ឋានសាងសង់នៅផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ និងបានបើកលក់នៅរសៀលថ្ងៃដដែលនេះ ។ ទិដ្ឋភាពនៅការិយាល័យមានភាពអ៊ូអរខុសពីធម្មតា អ្នកទិញក៏បានចូលមកជាហូរហែរ ក៏បានទាក់ទាញសហគ្រាសល្បីៗ អ្នកនយោបាយ និងពាណិជ្ជករពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាមកចូលរួមសារទរផងដែរ...
ភ្នំពេញ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃ៧ មករា នេះបានសម្រេចប្រកាសពន្យាពេលបទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធជនជាតិដើមភាគតិច បន្ថែមទៀតដល់ចុងឆ្នាំ២០២២។ ការប្រកាសពន្យាពេលនេះធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក មីន អោងឡាំង មេដឹកនាំយោធា មីយ៉ាន់ម៉ា៕
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ថា RCEP)បានចូលជាធរមានជាផ្លូវការ នេះមានន័យថា តំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបានចាប់ដំណើរជាផ្លូវការ។ការចូលជាធរមាននៃRCEPមិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាកម្លាំងថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ បច្ចុប្បន្ន មានប្រទេសណាខ្លះបានចុះហត្ថលេខាបច្ចុប្បន្ន RCEPមានសមាជិកចំនួន១៥ រួមមានប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោកចំនួនប្រជាជនសរុបនៃRCEPគឺ២២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុបគឺ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុបគឺ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា៣០%នៃទំហំសរុបលើពិភពលោក។ អនុគ្រោះពន្ធគយបន្ទាប់ពីRCEPចូលជាធរមាន អត្រា៩០%នៃពាណិជ្ជកម្មទំនិញក្នុងតំបន់នឹងសម្រេចពន្ធគយ០ជាបណ្តើរ។...