ព័ត៌មានអន្តរជាតិ

លីបង់ និងអ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងគ្នា ដើម្បីពង្រីកទំនាក់ទំនង លើគ្រប់វិស័យ

បរទេស៖យោងតាមការប្រកាសដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេសលីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថា
ប្រទេសលីបង់និងប្រទេសអ៊ីរ៉ាក់បានឈានទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀងយោគយល់គ្នា MoU ដើម្បីពង្រឹង
សេដ្ឋកិច្ចគ្រប់វ័ស័យ។

MoU ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការកែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top