ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស កាលពីថ្ងៃពុធថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១.៨២០នាក់ បានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដែលជាតួលេខខ្ពស់បំផុតនៃអ្នកស្លាប់ ដែលបានរាយការណ៍ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីផ្ទុះជំងឺឡើង នៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះចំនួន៩៣.២៩០នាក់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ប្រភពពីអង្គភាពសម្ងាត់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធាចំនួន០៤នាក់ត្រូវបានសម្លាប់ និង០៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះដ៏ខ្លាំងមួយ ដោយគ្រាប់បែកច្នៃ នៅក្នុងស្រុក Sibi ខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។ ប្រភពបានប្រាប់ដល់ស៊ិនហួន ដោយសុំមិនបញ្ចេញឈ្មោះថា ឧប្បត្តិហេតុនេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ ។...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាង ចិន-កម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ ក្នុងពិធីសម្ពោធបើកដំណើរការ«ភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៥» នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ លោក...
បរទេស៖ ក្រោយមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថាទង្វើចិនលើប្រជាជនមូស្លីភាគតិច Uyghur គឺជាអំពើប្រល័យពូជសាសន៍នោះ មហាយក្សអាស៊ីមួយនេះ បានដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ នានា ដែលរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេស គឺលោក Mike Pompeo ផង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញភ្លាមៗក្រោយលោក ចូ បៃដិន ឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬស ក្នុងប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ និងការរីកលូតលាស់រួមគ្នា ជាមួយនឹងនគរូបនីយកម្ម ទីក្រុង ដែលក្នុងនោះ បានកំណត់គោលដៅសំខាន់របស់ខ្លួន ដោយយកទីក្រុងភ្នំពេញ ជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។ លោក Steven នាយកប្រតិបត្តិក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេតគ្រុប បានបញ្ជាក់ថា...
ដែកថែបអ៊ីតាលីម៉ាក វី រៀបចំការប្រគល់រង្វាន់ធំ ជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងពីដែកថែបអ៊ីតាលីម៉ាក វី កាលពីថ្ងៃទី៨ មករា ២០២១ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រីអាយស៍ នៅស្ថានីយទូរទស្សន៍ហង្សមាស។ អតិថិជនដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងលើកទីបី ចំនួន៤៥រួបបានមកបើករង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅថ្ងៃទី១៩ មករា កន្លងទៅនេះ។...
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៖ ត្រឹមរយៈពេលទើបតែមួយសប្តាហ៍សោះចំនួននៃការ Pre-order របស់ស្តេចមហាកំពូលស្មាតហ្វូនល្អ ផ្តាច់គេក្នុងលោក Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G មានការគាំទ្រលើសពីការរំពឹងទុកដោយសារតែសមត្ថភាព អស្ចារ្យគ្មានពីរ...
កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងដោយមានការណែនាំ ចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្ម នូវសំណង់អាគារ រដ្ឋបាល ក៏ដូចជាកត្តាមនុស្សនិងកត្តាសម្ភារៈគ្រឿងបំពាក់គ្រប់ប្រភេទ មួយជំហានម្តងៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ នៅរសៀលថ្ងៃទី២០ ខែមករា...
ពោធិសាត់៖ បើតាមសេចក្តីរាយការណ៍ មកពីប្រជាពលរដ្ឋ នៅតំបន់បឹងទន្លេសាប ក្នុងទឹកដីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឧបករណ៍នេសាទខុសច្បាប់រួមមានបរ-ឡុក និង របាំងសាច់អួនរាប់ពាន់ម៉ែត្រ ត្រូវបានក្រុមឈ្មួញប្រមាណជាង១០នាក់ លួចដាក់ចាប់ត្រីចម្រុះគ្រប់ប្រភេទ ក្នុងបឹងទន្លេសាបនៅចំណុច (កដប់) ស្ថិតនៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធបានរាយការណ៍ថា មានអ្នកស្លាប់ច្រើនជាងចំនួន ១,៣៤០ នាក់ពីការស្លាប់ដោយជំងឺកូវីដ- ១៩ នៅក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃទី២ ចាប់តាំងពីថ្ងៃទី១៩ ខែសីហា។ ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត គឺ ១,៥២៤ នាក់ ដែលបានចុះបញ្ជីនៅថ្ងៃទី០៧ ខែមករា។ អ្នកស្លាប់ចុងក្រោយ បានធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់ ២១២,៨៣១...