ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ហ្វីលីពីន ចុះហត្ថលេខា អនុម័ត កញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២២ ទំហំជិត ១០០ពាន់លាន ដុល្លារ

បរទេស៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍នេះបានចូលរួមក្នុងពិធី ចុះហត្ថលេខាជាផ្លុវការដើម្បីអនុម័តកញ្ចប់គម្រោងថវិកា ជាតិដែលមានទំហំរហូ ទៅដល់៥,០២៤ ទ្រីលានប៉េសូឬត្រូវជា៩៨,៤៥ពាន់លានដុល្លារអាមេរិក។

កញ្ចប់ថវិកាជាតិរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២២នេះបានក្លាយទៅជាកញ្ចប់ថវិកាជាតិដែលមានទំហំធំជាងគេបំផុតមួយមិនធ្លាប់មានឡើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
Bទាំងមូលហើយគោលបំណងសំខាន់ដើម្បីធានាដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនចេញពីវិបត្តិកូវីដ។

ផ្ទាំងពាណិជ្ជកម្ម

គេសង្កេតឃើញដែរថាកញ្ចប់ថវិកានេះមានទំហំកើនឡើងប្រមាណជា១១,៥ភាគរយធៀបទៅនឹងកញ្ចប់ថវិកាជាតិដែលហ្វីលីពីនបានបញ្ចេញកាលពីឆ្នាំទៅ។

នៅក្រោយការអនុម័តនេះរួចរាល់ហ្វីលីពីនបានដាក់ក្តីរំពឹងទុកថាសេដ្ឋកិច្ចជាតិនឹងអាចទទួលបានកំណើនប្រមាណជាពី៧ទៅ៩ភាគរយសម្រាប់ឆ្នាំ២០២២និងប្រមាណ
ពី៦ទៅ៧ភាគរយទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២៤៕ ប្រែសម្រួល៖ស៊ុនលី

To Top