ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់...
ភនំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សា ក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានលេីកឡេីងថា «នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេស តភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត»។ រាជរដ្ឋាភិបាល គ្រោងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អនាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប។ នេះបេីយោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនូវកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនប្រមាណ៣០ម៉ឺនដូសដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនភាគីកម្ពុជា នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ ការផ្តល់ឲ្យកម្ពុជានេះ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ។ នេះបើយោងតាមការផ្សាយរបស់ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជា...
តេអេរ៉ង់៖ ក្រុមឃ្លាំមើលថា មពលនុយក្លេអ៊ែរអន្តរជាតិបានឲ្យដឹងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងដំឡើងកាមេរ៉ាឃ្លាំមើលថ្មីនៅរោងចក្រនុយក្លេអ៊ែរ Karaj របស់ប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងរវាងភាគី។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយអគ្គនាយក IAEA លោក Rafael Mariano Grossi និងប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IAEA...
ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានប្រាប់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងបំពេញទស្សនិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២២ ខាងមុខ ដោយអមមកជាមួយអ្នវិនិយោគជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧...
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ធ្នូ នេះ បានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១៕
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល...