ភ្នំពេញ៖ ប្រទេសអង់គ្លេស បានសម្រេចមិនបន្តអនុវត្តការព្យួរផ្នែកណាមួយ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA)មកលើកម្ពុជានោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
បរទេស៖ អ្នកផលិតឱសថចិន នឹងទទួលបានវ៉ាក់សាំង ការពារមេរោគឆ្លងកូវីដ១៩ចំនួន ១០០ លានដូស ពីក្រុមហ៊ុនដែលជាសហការបង្កើតរវាង Pfizer Inc និង BioNTech SE ដោយសារប្រទេសនេះ (ចិន) ស្វែងរកការចាក់ថ្នាំបង្ការ ពីក្រៅប្រទេសបន្ថែម លើថ្នាំដែលផលិតនៅស្រុក ដើម្បីធានាការចាក់ថ្នាំបង្ការសម្រាប់ប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកមួយនេះ យោងតាមសារព័ត៌មាន Bloomberg...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា លោកនៅមិនទាន់ បានធ្វើការសម្រេចចិត្តថា លោកនឹងឈរឈ្មោះ បោះឆ្នោតប្រធានាធិបតីជាថ្មីម្តងទៀត នៅពេលដែលអាណត្តិ នៅវិមានក្រឹមឡាំងបច្ចុប្បន្នរបស់លោក ផុតនៅក្នុងឆ្នាំ២០២៤ដែរ ឬក៏អត់នោះទេ ហើយលោកបន្តថា វាលឿនពេកហើយ ដើម្បីនិយាយពីរឿងនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៧...
បរទេស៖ កងកម្លាំងម៉ារីន និងកងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យជាលើកដំបូង នូវប្រព័ន្ធចែករំលែកទិន្នន័យដោយផ្ទាល់ លើយន្តហោះចម្បាំង F-22 និង F-35 ក្នុងសមយុទ្ធហ្វឹកហាត់មួយ នៅរដ្ឋអារីហ្សូណា និងណេវ៉ាដា។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា យោងតាមកងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ក្រោយពីក្រុមអ្នកនយោបាយបក្សប្រឆាំង តែងតែផ្សព្វផ្សាយ ដំណឹងក្លែងក្លាយបំពុលសង្គម និងទំលាក់កំហុ សមកលើរាជរដ្ឋាភិបាលកម្ពុជា នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាល់ឧបាយកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះ ត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ការសាកល្បង ទៅលើមនុស្សរបស់វ៉ាក់សាំង ឈ្មោះ Nanocovax ដើម្បីការពារវីរុសកូវីដ១៩ ដំបូងបង្អស់របស់ប្រទេសវៀតណាម បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ធ្នូ ដោយមានអ្នកស្ម័គ្រចិត្តចំនួន ៣នាក់ ដំបូងគេដែលទទួលការចាក់វ៉ាក់សាំងនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តសាកល្បងថ្នាំ រួមមាន...
បរទេស៖ ប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ ឆ្នាំ២០២០ បានប្រញាប់ប្រញាល់តាមដានប្រភពនៃករណីឆ្លងថ្មីមេរោគកូវីដ១៩ ជាក្រុមតូចមួយ ដែលត្រូវបានគេរកឃើញនៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ ដោយអាជ្ញាធរបានជំរុញអោយប្រជាជនធ្វើតេស្ត៍រកវីរុស ប្រសិនបើពួកគេមានរោគសញ្ញាដូចជំងឺផ្តាសាយ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងថ្មីមេរោគកូវីដ១៩ ត្រូវបានគេរកឃើញនៅជាយក្រុងឆ្នេរសមុទ្រភាគខាងជើងរបស់ស៊ីដនី មួយថ្ងៃបន្ទាប់ពីទីក្រុងនេះបានកត់ត្រានូវករណីឆ្លងចំនួន...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកប្រាកដចិត្តថា រដ្ឋបាលអនាគតរបស់អាមេរិក នឹងវិលត្រឡប់មករកការប្តេជ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងដកទណ្ឌកម្មដែលដាក់លើប្រទេសអ៊ីរ៉ង់។ លោក រ៉ូហានី តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំគ្មានមន្ទិលសង្ស័យទេថា ភាពអត់ធ្មត់រយៈពេល៣ឆ្នាំរបស់ប្រជាជនអ៊ីរ៉ង់ នឹងជំរុញរដ្ឋាភិបាលអាមេរិកអនាគត ឲ្យវិលត្រឡប់មករកការប្តេជ្ញារបស់ខ្លួនវិញ ហើយទណ្ឌកម្មនឹងត្រូវបានដកចេញ”។ គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី នឹងបង្កើនការគាំទ្ររបស់ខ្លួន ចំពោះតំបន់ Donbass ដែលពួកឧទ្ទាមកាន់កាប់នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយជាទីមានជម្លោះផ្ទុះឡើង នៅក្នុងឆ្នាំ២០១៤ រវាងពួកឧទ្ទាមគាំទ្រទីក្រុងមូស្គូនិងកងកម្លាំងរដ្ឋាភិបាល។ លោក ពូទីន បាននិយាយប្រាប់សន្និសីទកាសែតប្រចាំឆ្នាំរបស់លោកថា ប្រទេសរុស្ស៊ី នឹងជួយដល់តំបន់នោះ ក្នុងការធ្វើទំនើបកម្មរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់វា និងជួយវាសម្រេចតម្រូវការសង្គមរបស់ប្រជាជនក្នុងតំបន់...
កំពង់ចាម ៖ មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០នេះ មានមន្ត្រីរាជការនិងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានចូលរួមបរិច្ចាគថវិកាសរុប ចំនួន ១៤៦.៤៦២.០០០ និង៣២០ដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩...