ព័ត៌មានជាតិ

វេទិកាកិច្ចសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” ឆ្នាំ ២០២១


ភ្នំពេញ៖នៅថ្ងៃទី ២៦ ខែវិច្ឆិកា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” ឆ្នាំ ២០២១ បានបើកធ្វើតាមអនឡាញ លោក Huang Kunming សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Huang Kunming បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រាស្រ័យ
ទាក់ទងគ្នារវាងប្រព័ន្ធសាព័ត៌មានចិននិងអាហ្វ្រិកមានកាន់តែច្រើន ភាគីទាំងពីររួមគ្នាផ្សពផ្សាយសច្ចធម៌ និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន។ ទិដ្ឋភាពដ៏រស់រវើកនិងរឿងរ៉ាវគួរឱ្យរំភើបស្តីពីមេត្រីភាពរវាងចិននិងអាហ្វ្រិកត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន។

កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ដែលបិទបញ្ចប់នៅពេលមុននេះមិនជាយូរប៉ុន្មាន បានបើកទំព័រថ្មីនៃការឆ្ពោះទៅកាន់គោលដៅតស៊ូ១០០ ឆ្នាំទីពីររបស់ប្រទេសចិន។

ក្នុងដំណើរថ្មី យើងនឹងប្រកាន់ខ្ជាប់នូវការដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ផ្លូវកំណែទម្រង់និងបើកទូលាយ និងផ្លូវពហុភាគីនិយម បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធសារព័ត៌មាន ធនាគារគំនិតនិងវប្បធម៌ជាដើម ដើម្បីរួមជាមួយមិត្តអាហ្វ្រិកកសាងពិភពលោកកាន់តែល្អបវរ។

វេទិកាលើកនេះរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជិត ១០០ រូបដែលមកពីប្រទេសនិងតំបន់ចំនួនជាង ៤០៕

To Top