ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ តុលាស្អែកនេះ នឹងរៀបចំប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅវិមានសន្តិភាព។ កម្មវិធីនេះ នឹងមានការចូលរួមពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសបារាំង និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ព្រមទាំងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា៕
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី២២ តុលានេះ បានឱ្យដឹងថា ដោយស្ថានភាពនៅតាមបណ្តោយព្រំដែនមកម្ពុជា – ថៃ មានភ្លៀងធ្លាក់កម្រិតពីខ្សោយ មកបង្គួរ អស់រយៈពេលជាច្រើន ម៉ោងមកហើយ ។ ក្រសួងបញ្ជាក់ថា «ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹក ចំនួន ០៥ទ្វារ ដែលក្នុងនោះទ្វារនីមួយៗ មានកម្ពស់១ម៉ែត្រ ចាប់ពីម៉ោង៦ល្ងាចនេះទៅ...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ប្រចាំកម្ពុជា (AHF) បានថ្លែងថា មានតែការចាក់វ៉ាក់សាំង ឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩បាន តាមរយៈការជួយការពារកុំឱ្យឈឺធ្ងន់ធ្ងរ និងជួយឱ្យការព្យាបាលឆាប់ជាសះស្បើយ ផងដែរ។ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការអំពាវនាវដល់បណ្តាប្រទេស...
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជា ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី ២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Pfizer និង BioNTech បានប្រកាសឲ្យដឹងថា ការសាកល្បងទ្រង់ទ្រាយធំនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ពួកគេ បានបង្ហាញថា វាបានស្ដារឡើងវិញនូវការការពារពេញលេញប្រឆាំងនឹងជំងឺនេះ។ នៅក្នុងការសាកល្បង ដែលមានការត្រួតពិនិត្យដោយចៃដន្យដំណាក់កាលទី ៣ កម្រិតថ្នាំ Pfizer-BioNTech ត្រូវបានគ្រប់គ្រងដល់បុគ្គលជាង ១០,០០០ នាក់ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ដែលពីមុនបានទទួល...
ភ្នំពេញ ៖ កីឡាករជម្រើសជាតិកម្ពុជា៦រូបរួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ សឿយ វិសាល អ៊ាន ពិសី សារ៉េត គ្រីយ៉ា និង កែវ សុខសិលា ក្រោយពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសបារ៉ែន ក្នុងអំឡុងពេលស្នាក់នៅដើម្បីប្រកួតនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ ដោយពួកគេ...
វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការតាមដានគ្រោះរញ្ជួយដី និងវិទ្យាសាស្ត្រ (GeoNet) របស់ប្រទេសណូវែលសេឡង់ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារមកលើក្រុង King Country នៃដែនកោះវាលទំនាបខាងជើង Taumarunui នៅវេលាម៉ោង១០និង៥៨នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃសុក្រនេះ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ២១០គីឡូម៉ែត្រ ។ ពលរដ្ឋជាង២៥.០០០នាក់នៅទូទាំងប្រទេសបានរាយការណ៍ពីអារម្មណ៍ នៃការរញ្ជួយដី...
បរទេស៖ ក្រសួងការបរទេសវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមទទួលយកលិខិតឆ្លងដែនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីប្រទេសនិងដែនដីចំនួន ៧២ ហើយកំពុងពិភាក្សាអំពីបញ្ហានេះជាមួយប្រទេសចំនួន ៨០ ផ្សេងទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១នេះ បានចាប់ឃាត់ខ្លួន មន្ត្រីកងទ័ពអាកាសម្នាក់ និង បានបញ្ជូនខ្លួន គាត់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ជាប់ពាក់ព័ន្ធនឹងការ គំរាមកំហែងថានឹងសម្លាប់ និងរំលោភសេពសន្ធវៈ ទៅលើស្ត្រីរងគ្រោះម្នាក់។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានប្រកាសថា ប្រទេសថៃ នឹងអនុញ្ញាតឱ្យអ្នកទេសចរមកពីប្រទេសចំនួន ៤៦ រួមទាំងជប៉ុនចូលមកទស្សនាប្រទេសនេះ ដោយគ្មានការ ដាក់ឲ្យនៅដោយឡែក ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ពេញលេញ។ អ្នកទេសចរត្រូវបង្ហាញភស្តុតាង ដែលបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ -១៩ មុនពេលចាកចេញទៅប្រទេសថៃ ហើយពួកគេក៏នឹងត្រូវធ្វើតេស្តនៅពេលមកដល់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នាយករដ្ឋមន្រ្តីថៃរូបនេះ បានឲ្យដឹងកាលពីសប្តាហ៍មុនថា...